បច្ចេកទេសការដាំឪឡឹក

1.ស្ថានភាពទូទៅ
វិធីសាស្ត្រក្នុងការដាំដំណាំឪឡឹក
          មានដំណាំយកផ្លែជាច្រើនប្រភេទដែលស្ថិតក្រុមបន្លែផង និងជាដំណាំហូបផ្លែផងដែរ ដូចជា ដំណាំឪឡឹកជាដើម វាត្រូវបរិភោគផ្លែខ្ចីៗ ក្នុងតំបន់ប្រទេសក្រីក្រមួយចំនួន ដែលមិនសម្បូរបន្លែ ប៉ុន្តែដោយឡែកប្រទេសភាគច្រើនគេតែងតែបរិភោគផ្លែឪឡឹកទុំជាបង្អែមហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងស្ទើរពេញពិភពលោក។

          ការនិយមចូលចិត្តបរិភោគ ដោយយោងទៅលើរសជាតិ និងសារធាតុផ្សេងៗសម្រាប់ទ្រទ្រង់រាងកាយដូចក្នុងតារាងអាហារូបត្ថម្ភ។ តារាងអាហារូបត្ថម្ភក្នុងទម្ងន់ ១០០ ក្រាម ទទួលបាន។
១០០ ផ្លែទុំ
ទឹក
ថាមពល
ប្រូតេអ៊ីន
ប្រេង
វីតាមីន B
វីតាមីន C
Ca
Fe
ខ្នាត
ក្រាម
គីឡូ
ក្រាម
ក្រាម​
មីលីក្រាម
មីលីក្រាម
មីលីក្រាម
មីលីក្រាម​
បរិភោគបាន
95
3.3
0.2
0.2
0.04
1
11
7.9




2.បច្ចេកទេសការដាំដុះ
២.១.ការជ្រើសរើសពូជ
          នៅក្នុងការដាំដុះពូជជាកត្តាយ៉ាងសំខាន់ចម្បងជាងគេ ហើយមានជាច្រើនប្រភេទ មានពូជស្រាល កណ្ដាល និងធ្ងន់ ពូជទាំងនេះមិនអាចសមស្របនឹងអាកាសធាតុត្រជាក់ ពូជខ្លះសមស្របនឹងអាកាសធាតុក្ដៅ សុទ្ធសឹងជាពូជកូនកាត់ មិនអាចយកគ្រាប់មកទុកបន្តពូជបានឡើយ ព្រោះវាត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនលើពិភពលោក។ ប៉ុន្តែក្នុងនោះពូជដែលផលិតដោយក្រុមហ៊ុ​នអាស៊ី ដូចជា ប្រទេសថៃ ភាគច្រើនអាចដុះលូតលាស់ល្អក្នុងប្រទេសកម្ពុជាយើង ដោយឡែកពូជប្រពៃណីដែលធ្លាប់ដាំដុះក្នុងតំបន់ជុំវិញទន្លេសាប មុនសម័យសង្រ្គាមត្រូវផុតពូជទាំងស្រុង ជាពិសេសនៅតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ និងខេត្តសៀមរាប (កំពង់ឃ្លាំង ដំដែក កំពង់ចិន វាលក្រោម)។


២.ការជ្រើសរើសនិងការរៀបចំដី
ការជ្រើសរើសដីៈ ដើម្បីឲ្យការដាំដុះទទួលបានជោគជ័យល្អ គេត្រូវជ្រើសរើសដី
          ដោយផ្អែកតាមលក្ខខណ្ឌដូចតទៅៈ ប្រភេទដីល្បប់ ដីល្បាយខ្សាច់ ដីក្រហមជើងភ្នំ ដីខ្មៅខ្ពង់រាប ដែលមានជីជាតិល្អ ស្រទាប់ការដាំដុះជ្រៅជ្រាបទឹកបានរហ័សដែលមាន Ph ចាប់ពី ៥ ទៅ ៦.៨ ជាមធ្យម។ ជាពិសេសគឺមិនត្រូវយកដីដែលដាំដំណាំអម្បូរ ត្រសក់ ននោង ល្ពៅ​ ម្រះ ឃ្លោក ពីរដូវមុនមកដាំឪឡឹកឡើយ ហើយម៉្យាងទៀតវាមិនឆ្លើយតបទៅលើប្រភេទ ដីឥដ្ឋខ្លាំងឡើយ ដែលហៅថាដីឥដ្ឋ (Glay soil)

ការរៀបចំដី

          ដំបូងត្រូវរាស់យកកាកសំណល់ផ្សេងៗនិងស្មៅចង្រៃចេញពីចំការឲ្យស្អាត បន្ទាប់មកភ្ជួរដីហាលឲ្យបានយូរថ្ងៃបន្តិច ព្រោះធ្វើឲ្យដីស្ងួត អាចជួយសម្លាប់សត្វល្អិតនិងពពួកសត្វចង្រៃផ្សេងៗទៀតបាន។  បន្ទាប់មករាស់បំបែកដីឲ្យម៉ត់និងកៀរដីឲ្យស្មើរ។ ការភ្ជួរដីនិងការរាស់ដីត្រូវធ្វើឡើងឲ្យបានចំនួនចាប់ពី 2 – 3 ដង ធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់។ ក្រោយពីភ្ជួរនិងរាស់រួចហើយ ត្រូវលើករងដោយន័ង្គលគោ ត្រាក់ទ័រ គោយន្ត​ ឬដោយចបឲ្យមានទទឹងរងប្រវែង 1.5 ម៉ែត្រ និងកំពស់រងចាប់ពី 25 – 30 សង់ទីម៉ែត្រ បន្ទាប់ប្រើជីសរីរាង្គគីមី ចំនួន 100 គ.ក. លើផ្ទៃដីចំនួន 1 ហិកតា។ ក្រោយមកពូនរងលុបជីឲ្យបានជិតកៀរឲ្យស្មើរ ហើយគ្របចំបើងឬគ្របកៅស៊ូ (កៅស៊ូសំរាប់គ្របដីដាំដំណាំ) ឲ្យជិតទើបធ្វើការដាំដុះបាន។