បច្ចេកទេសក្នុងការដាំដំណាំអំពៅឲ្យបានទិន្នផលខ្ពស់

ការត្រៀមដី
-ការភ្ជួរដីត្រូវភ្ជួរយ៉ាងតិច 2​ ដង ត្រូវភ្ជួរនៅពេលដីមានសំណើម ហើយត្រូវភ្ជួរជំរៅ 20-50 សង់ទីម៉ែត្រ ដោយភ្ជួរលើករង ចន្លោះពីរងមួយទៅរងមួយ ប្រវែង 1 -1.50 ម៉ែត្រ។

ការដាំប្រភេទមួយជួរ
-ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1.40 – 1.50 ម៉ែត្រ (សំរាប់ប្រម៉ាស៊ីនកាត់)
- ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1 – 1.30 ម៉ែត្រ (សំរាប់មនុស្សកាត់)

ការដាក់ដើមពូជដើម្បីដាំ
-ត្រូវដាក់ដើមពូជអំពៅទាំងដើមចូលក្នុងរង តំរៀបជាជួរ រួចហើយកាប់ដើមពូជដែលតំរៀបក្នុងរងជា 3 - 4 កំណាត់ រួចហើយលុបដីកំរាស់ពី 3 - 5 សង់ទីម៉ែត្រ។

ការដាំប្រភេទពីរជួរ
-ចន្លោះជួរគូរវាងពី 20 - 30 សង់ទីម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយទៀតមានប្រវែងពី 1.2 – 1.4 ម៉ែត្រ ប្រសិនបើដាំត្រូវរង់ចាំទឹកភ្លៀង (រដូវក្ដៅ) ត្រូវលើករងដាំ ហើយត្រូវប្រញាប់លប់ដីជាបន្ទាន់ គឺដើម្បីជួយរក្សានៅសំណើមរបស់ដី ហើយត្រូវលុបដីឲ្យបានកំរាស់ 5 សង់ទីម៉ែត្រ។

ពូជ
ប្រភេទ
ទ្រង់ទ្រាយគុម្ព
ការដួលរលំ
ការចេញផ្កា
អាយុការប្រមូលផល (ខែ)
តោន/ 1 ហិកតា
កំពស់ (សង់ទីម៉ែត្រ)
ខេ 84 – 200
គល់ស្លឹកពណ៌ត្នោតលាយពណ៌ស្លាទុំ
តូចចង្អៀត
អត់ដួល
មធ្យម

94 – 112
290 – 300
អ៊ូថង 3
ធាងស្លឹកពណ៌ខៀវលាយស្វាយ
តូចចង្អៀត
អត់ដួល
តូច

100 – 112
250 – 280
ខេ 88 – 92
ធុនមធ្យម គល់ស្លឹកពណ៌ខៀវលាយត្នោត
ធំទូលាយ
ងាយដួល
តូច

100 – 112
290 – 300
អ៊ូថង 1
ប៉ោងកណ្ដាល
ទូលាយ
អត់ដួល
មធ្យម

94 – 112
290 – 300
អេប 156
បណ្ដូលត្រង់ ស្លឹកតូចពណ៌ខៀវចាស់
តូចចង្អៀត
អត់ដួល
តូច

81 – 112
250 – 280
ខេ 90 – 77
ស្លឹកតូចពណ៌ខៀវចាស់ ធាងមានជាតិជ័រច្រើន
ធំទូលាយ
អត់ដួល
អត់ចេញផ្កា

100 – 119
270 – 290
ខេ 76 – 4
ថ្នាំងភ្នែកចេញមើលឃើញច្បាស់ល្អ ដើមពណ៌លឿង
ទូលាយ
ងាយដួល
មធ្យម

100 – 119
280 – 300
អ៊ូថង 4
មានរោមតាមស្លឹកច្រើន
ទូលាយ
មធ្យម
តូច

81 – 100
250 – 280
ខនកែន 1
គ្រប់ស្លឹកពណ៌ខៀវចាស់
តូចចង្អៀត
អត់ដួល
តូច

81 - 100
250 - 280

ការត្រៀមពូជអំពៅសំរាប់ដាំ
-ត្រូវជ្រើសរើសមើលកំណាត់ពូជឲ្យបានល្អ គឺដើមដែលថ្លោស ដោយមានអាយុចាប់ពី 8 – 10 ខែ គឺអំពៅដែលទើបដាំថ្មីមានដើមថ្លោសធំ មានភ្នែកល្អហើយគ្មានរោគ និងសត្វល្អិតមកយាយីទៀតផង។
-ត្រូវជ្រើសដើមដែលមានភ្នែកល្អ មានសំបក(ធាង) ព័ទ្ធជិតដើម ការពារកុំឲ្យភ្នែករបស់អំពៅស្វិត​ លុះដល់ពេលដាំទើបបកចេញ។
-កំណាត់ពូជអំពៅដែលកាប់ដាំត្រូវមានភ្នែកពី 2 – 3 ឬអាចយកទៅកប់ទាំងដើមដោយមិនបាច់កាប់ក៏បាន។
ពូជអំពៅដែលគេនិយមដាំ
-ជាទូទៅនៅពេលកសិករដាំអំពៅលើកទី 1 ក្រោយពីការកាប់ប្រមូលផលរួច គេអាចទុកគល់វាបន្តទៀតបាន តាមធម្មតាអាចទុកគល់វាបានរហូតដល់ទៅ 2 ឆ្នាំ ប្រមូលផលបាន 3 ដង ទើបភ្ជួរដីដាំសាជាថ្មី។
-ពូជដែលកសិករនិយមដាំភាគច្រើនមានកំពស់ពី 250 – 300 សង់ទីម៉ែត្រ ដើមឈរត្រង់ អត់ដួល ងាយស្រួលសកសំបក (ធាង) ធន់នឹងកំដៅថ្ងៃ ចេញផ្កាតូច មធ្យម អាយុនៃការប្រមូលផលចាប់ពី
10 – 13 ខែ ហើយអាចទទួលផលបានចាប់ពី 81- 119 តោនក្នុងមួយហិកតា ហើយជាតិផ្អែម (ស្ករ) ចាប់ពី 11 – 17 ស៊ីស៊ីអេស (11 – 17 CCS)

វិធីត្រាំដើមពូជអំពៅ
                   -ប្រើសាន់ខៃតូសាន            20 ml.
                   -ប្រើសាន់ហ៊ីរ៉ូ                     20 ml.
                   -លាយជាមួយទឹក               20 លីត្រ យកមកបាញ់ឬស្រោចឲ្យសព្វលើដើមពូជ ទុកចោលប្រហែលពី 20 – 30 នាទី រួចយកទៅដាំ។

ការដាំអំពៅ
-ការដាំដោយប្រើកំលាំងមនុស្ស គឺក្រោយពីភ្ជួរដីលើករងហើយត្រូវយកពូជអំពៅមកដាក់តំរៀបដាំ រួចហើយកាយដីលុបកប់ប្រហែលពី 3 – 5 សង់ទីម៉ែត្រ។
-ការដាំដោយប្រើគ្រឿងម៉ាស៊ីន គឺអាចជួយកាត់បន្ថយកំលាំងពលកម្មតាំងតែលើករង កាប់ដើមពូជ ដាក់ជី ជ្រលក់ថ្នាំ លុបដី សរុបរួមគ្នាតែម្ដង អាចដាំអំពៅបានក្នុងមួយថ្ងៃចាប់ពី 1 – 2 ហិកតា ប៉ុន្តែមុនដំបូងយើងត្រូវភ្ជួរដី និងពង្រាបដីឲ្យបានល្អជាមុនសិន។

ការដាក់ជីជំរុញគល់អំពៅចាស់
-ផលចំណេញរបស់កសិករអាស្រ័យទៅលើអ្នកដាំអំពៅ អាចប្រមូលផលបានច្រើនលើក ហើយទិន្នផលមិនស្រុតចុះ ដោយពុំចំបាច់ចំណាយទិញពូជ ថ្លៃភ្ជួរដី និងថ្លៃដាំ ទាំងអស់នេះហើយកសិករត្រូវតែយកចិត្តទុកដាក់មើលថែទាំគល់អំពៅចាស់របស់ខ្លួនដែលកាប់រួច (ពូជ) ឲ្យបានល្អ នៅពេលដែលទទួលផលទើបអាចសមតាមបំណងដែលបានគិតទុក។

រយៈពេលនៃការជំរុញគល់អំពៅ
-ក្រោយពីការកាប់អំពៅរួច ត្រូវប្រញាប់ប្រញាល់កាប់គល់អំពៅឲ្យនៅស្មើរដី (ឬសចូលក្នុងដី) ជាបន្ទាន់ក្នុងរយៈពេល 15 ថ្ងៃ ប្រសិនបើកាប់អំពៅឲ្យដល់ដីបានទើបល្អ ពៅព្រោះវាអាចដុះបានស្មើរៗគ្នា ហើយកូនអំពៅដែលដុះចេញពីក្នុងដី ថ្លោសធំ ហើយរឹងមាំជាងកូនអំពៅដែលដុះចេញពីគល់ដែលនៅលើដី។
-ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋល្អ 1 – 2 ដង នៅតាមចន្លោះជួរពុំចាំបាច់ដុតស្លឹកចោល ពីព្រោះម៉ាស៊ីនភ្ជួរដីអាចជួយកំទេចស្លឹកអំពៅឲ្យម៉ដ្ឋបានហើយ អាចជួយធ្វើឲ្យវាក្លាយជាជី និងជួយរក្សាជាតិសំណើមរបស់ដី និងជួយកាត់បន្ថយកំដៅថ្ងៃ និងជួយការពារសត្វល្អិត ដែលចូលមកបំផ្លាញអំពៅនៅក្នុងចន្លោះពេលដែលអំពៅទើបចេញពន្លកតូចៗ។
-ត្រូវដាក់ជីអំពៅក្នុងកម្រិត 250 – 500 គីឡូក្រាម ក្នុង 1 ហិកតា រួចហើយត្រូវភ្ជួរដីលុ​បជី​ (ប្រើប្រភេទជីសរីរាង្គគីមី)។

ការថែទាំអំពៅក្រោយពេលដាំរួច
-ក្រោយពីដាំរួចបាន 15 ថ្ងៃ ឬមិនលើសពី 20 ថ្ងៃ អំពៅ​ចាប់ផ្ដើមដុះអស់ ប៉ុន្តែប្រសិនបើលើសពីមួយខែ អំពៅមិនទាន់ដុះ គួយកពូជអំពៅមកជុសជាបន្ទាន់ ព្រោះនៅពេលនេះដីមានជាតិសំណើមគ្រប់គ្រាន់។ នៅចន្លោះពេលអំពៅមានអាយុចាប់ពី 3 – 4 ខែ គឺជាពេលដែលអំពៅកំពង់រីកលូតលាស់នោះ ត្រូវប្រយ័ត្នកុំឲ្យខ្វះទឹក។ ចំនួនដើមក្នុង 1 ហិកតា គឺប្រមាណចាប់ពី 62,250 – 75,000 ដើម។

ការដាក់ជីផ្នែកដីសំរាប់អំបៅ
          លើកទី 1                                    ​លើកទី 2                                    លើកទី 3



       ដាក់ជីទ្រាប់បាត                                  អំពៅមានអាយុ 2 ខែ                    អំពៅមានអាយុ 5 ខែ
   (125​-​250 គីឡូក្រាម)                           125 គីឡូក្រាម)                          ​​​​​(125 គីឡូក្រាម)

ការបាញ់ជីទឹកជំនួយដើមនិងស្លឹកសំរាប់អំពៅ
      លើកទី 1                              ​​          ​លើកទី 2                                      លើកទី 3


 អំពៅមានអាយុ 2 ខែ                          អំពៅមានអាយុ 2 ខែ                    អំពៅមានអាយុ 3 ខែ

ការរីកលូតលាស់
-រយៈពេលដុះ (Germination Phase) ក្រោយពេលដាំរួចប្រមាណចាប់ពី 2 – 3 សប្ដាហ៍។
-រយៈពេលបែកគុម្ព (Tillering Phase) អាយុប្រមាណចាប់ពី 1.5 ខែឡើងទៅ (យូរបំផុតនៅចន្លោះពី 2.5 – 4​ ខែ) ពន្លកដែលដុះចេញមកទាំងអស់នៅចន្លោះពេលបែកគុម្ព គឺអាចនៅសល់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះរហូតដល់ប្រមូលផល។
-រយៈពេលរីកលូតលាស់ (Stalk Cognation Phase) គឺជាពេលដែលអំពៅកំពុងពង្រីកដើមនិងកំពស់របស់ដើមយ៉ាងលឿនបំផុត។ អាយុប្រមាណចាប់ពី 3 – 4 ខែ រហូតដល់អាយុប្រមាណចាប់ពី 7 – 8 ខែ ក្រោយពីការរីកលូតលាស់និងចាប់ផ្ដើមថយចុះជាលំដាប់ ពីព្រោះជាពេលដែលអំពៅចាប់ផ្ដើមបង្កើនជាតិផ្អែម (ជាតិស្ករ)។
-រយៈពេលអំពៅចាស់ (Maturity and Ripening Phase) កម្រិតនៃការរីកលូតលាស់ចុះយ៉ាងខ្លាំងពីព្រោះជាពេលដែលមានជាតិស្ករច្រើន។

ទីផ្សារអំពៅមាន 2 ប្រភេទ
1.មើលតាមទម្ងន់
2.មើលតាមគុណភាព ឬស្ទង់គុណភាព (CCS) ឬស្ទង់គុណភាពស្ករ (CCS= Commercial Cane Sugar) គុណភាពដូចជាអំពៅមាន CCS 10 បានន័យថា អំពៅមានទម្ងន់ធ្ងន់ (មួយតោនអាចផលិតស្ករបាន 100 គីឡូក្រាម) បើរោងចក្រមានប្រសិទ្ធភាព 100 ភាគរយ។

ការប្រៀបធៀបឬសអំពៅ 3 រដូវកាល
ជាមួយឬសអំពៅរបស់កសិករដែលគាត់ដាំតាមទំលាប់ចាស់
          អំពៅលូតលាស់ជាប្រចាំនៅតាមឬស ទាំង 3 រដូវកាល គឺសាកសមគ្រប់រដូវកាល គល់អំពៅរឹងមាំ សង្កេតមើលថ្នាំងនិងដើមវែងល្អជានិច្ច តាំងពីគល់រហូតដល់ចុង ប្រសិនបើអំពៅមានកំពស់ ប្រហែលជា 2 ម៉ែត្រ។
(រូប)
                   រាក់.......................................................................15 សង់ទីម៉ែត្រ (រដូវវស្សា)
                   ឬសមធ្យម............................................................30 សង់ទីម៉ែត្រ (រដូវរងា)
                   ឬសជ្រៅ...............................................................40 សង់ទីម៉ែត្រ (រដូវប្រាំង)

វិធីរបស់កសិករដាំអំពៅបែបទូទៅ
          អំពៅរីកលូតលាស់នៅចន្លោះពេលដែលដីមានជាតិសំណើម 15 សង់ទីម៉ែត្រ (រដូវវស្សា) ប្រសិនបើដីស្ងួតនោះអំពៅចាប់ផ្ដើមអន់ថយ យើងអាចសង្កេតឃើញថា ពេលអំពៅជួបប្រទះនៅភាពរាំងស្ងួត យើងឃើញថ្នាំងនិងសាច់អំពៅចាប់ផ្ដើមរួញខ្លី។

(រូប)
រាក់.......................................................................
                   ឬសមធ្យម............................................................
                   ឬសជ្រៅ...............................................................

ការប្រើជីគ្រាប់និងជីទឹកសំរាប់ផ្ទៃដីដាំអំពៅក្នុង 1 ហិកតា

ប្រើជីសរីរាង្គគីមី
ដាក់ជីទ្រាប់បាត
125 –​ 250 គីឡូក្រាម
10 បាវ
ដាក់ជីលើកទី 2
125 គីឡូក្រាម
ដាក់ជីលើកទី 3
125 គីឡូក្រាម
ជីទឹកអូលីហ្គើមើ
ត្រាំដើមពូជនិងបាញ់ជំនួយ
500 ml

ជីទឹកខេលេត
ត្រាំដើមពូជនិងបាញ់ជំនួយ
1,000 ml
         
                   -ប្រើសាន់ខៃតូសាន            20 ml.
                   -ប្រើសាន់ហ៊ីរ៉ូ                     20 ml.
                   -លាយជាមួយទឹល 20 លីត្រ ប្រើបាញ់ឲ្យសព្វដើមនិងស្លឹក
បញ្ជាក់: ត្រូវតែបាញ់ជំនួយដើមនិងស្លឹក ចំនួន 3 ដង
                             លើកទី 1: អំពៅអាយុបាន 1 ខែ
                             លើកទី 2: អំពៅអាយុបាន 2 ខែ
                             លើកទី 3: អំពៅអាយុបាន 3 ខែ

រូបមន្តក្នុងការដាំអំពៅ

ចន្លោះរយៈពេលនៃការដាំអំពៅ
          -ហាមអំពៅដាច់ទឹកហួសពី 20 ថ្ងៃ ជាប់ៗគ្នាឡើងទៅ (គ្មានភ្លៀងធ្លាក់)។
          -កំចាត់ពពួស្មៅនៅក្នុងខែ 2,4 និង 6 ពពួកស្មៅទាំងនេះមកដណ្ដើមអាហាររបស់អំពៅ
          -ប្រជីសរីរាង្គទឹកបាញ់ក្នុង 1 ខែម្ដង រហូតដល់ពេលប្រមូលផល ដោយប្រើក្នុងកម្រិត 2 លីត្រក្នុងផ្ទៃដី 16 អា
អំពៅត្រូវការទឹកសំរាប់ចិញ្ចឹមដើម
          -ខែទី 1 – 4 អំពៅត្រូវការទឹក 6,400 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា និងពន្លឺថ្ងៃគ្រប់គ្រាន់
          -ខែទី 5 – 8 អំពៅត្រូវការទឹក 8,000 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
          -ខែទី 9 – 12 អំពៅត្រូវការទឹក 3,200 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
រយៈពេលនៃការលូតលាស់របស់អំពៅ
-អាយុចាប់ពី 1 – 2 ខែ កូនអំពៅដែលនៅតូចលូតលាស់មានកំពស់ទៅដល់ 12 cm.
-អាយុចាប់ពី 2 – 4 ខែ អំពៅបែកគុម្ព មានកំពស់ទៅដល់ 52 cm.
-អាយុចាប់ពី 5 – 8 ខែ ពេលអំពៅយឺតថ្នាំង ធំលឿនបំផុត 5 mm/ថ្ងៃ មានកំពស់ទៅដល់ 200 cm.
-អាយុចាប់ពី 9 – 12 ខែ រយៈពេលបង្កើតជាតិស្ករ ធំធាត់ 4.5 mm/ថ្ងៃ មានកំពស់ទៅដល់ 240 cm.

-នៅខែទី 13 អំពៅចាស់ (ចាប់ផ្ដើមប្រមូលផល) អំពៅមានកំពស់ 320 cm.​ 

No comments:

Post a Comment