មនុស្សខ្លះ ជឿថា ការពិសាថ្នាំ ជាមួយទឹកក្តៅ ឩណ្ឌៗ ជួយអោយជំងឺឆាប់ជា ប៉ុន្តែគ្រូពេទ្យ តែងណែនាំ អោយពិសាថ្នាំ ជាមួយទឹក ដែលមានសីតុណ្ហភាពធម្មតា ឬត្រជាក់ច្រើនជាង ។ ការពិសាថ្នាំជាមួយទឹកក្តៅឩណ្ឌៗ អាចនាំអោយពិសាទឹកបានតិចតួច ដោយសារទឹកនោះក្តៅ ដូច្នេះ ថ្នាំមិនអាចធ្លាក់ ទៅដល់ក្រពះបាន ហើយអាចជាប់ទើរ នៅត្រង់បំពង់អាហារ និងកាត់បំពង់អាហារ រហូតដល់រលាក ។ដូច្នេះ គួរពិសាទឹកត្រជាក់ធម្មតា ពេលលេបថ្នាំ ហើយពិសាទឹកតាមពីក្រោយ អោយបានច្រើនៗ ដើម្បីអោយច្បាស់ថា គ្រាប់ថ្នាំធ្លាក់ដល់ក្រពះពិតប្រាកដ ។ចំពោះថ្នាំដែលត្រូវពិសា មុនពេលចូលគេង គួរពិសា មុនពេលចូលគេង ៣០នាទី កុំពិសារួច ចូលគេងភ្លាម ៕
(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៦)
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment