ខោអាវប្រឡាក់ស្នាមក្អែលញើស

សម្លៀកបំពាក់ដែលប្រើយូរៗទៅ តែងតែមានស្នាមក្អែលញើស ជាពិសេសបរិវេណកអាវ ប្រសិនបើយើងយកច្រាសដុសយូរៗទៅ នឹងធ្វើអោយសាច់អាវបរិវេណនោះ ស្តើងដាច់ផុយបានដោយងាយ ធ្វើអោយអាវចាស់ហួសកំណត់ មុនពេលដ៏សមស្រប ។ ប្រសិនបើមានក្អែលញើស តាមបរិវេណកអាវ ចុងដៃអាវ ជាពិសេស អាវដៃវែង ត្រូវប្រើទឹកលាយជាមួយទឹកខ្មេះ ឬទឹកលាយជាមួយអាម៉ូញាក់ (Ammonia) ត្រាំទុកចោលមួយសន្ទះ ទើបយកទៅបោកតាមធម្មតា នោះក្អែលផ្សេងៗនឹងជ្រុះចេញ អាវអាចមើលទៅថ្មីឡើង គួរអោយចង់ពាក់ ៕
(អត្ថបទដកស្រង់ចេញពីទស្សនាវដ្ដី អង្គរធំ ច្បាប់ ១០៦) 
យោបល់ចំពោះអត្ថបទនេះ

No comments:

Post a Comment