សាច់ក្រពះគោអាំង

គ្រឿងផ្សំ
គោ ម្ទេស ក្រូចឆ្មារ ទឹកត្រី ខ្ទឹមក្រហម ទឹកស៊ីអ៊ីវ
វិធីធ្វើ
១- សាច់ក្រពះគោ ៥០០ ក្រាម, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
២- លាងក្រពះគោអោយស្អាត រួចពន្លះវាប្រមាណជា​ ១ ស.ម ប្រឡាក់ទឹកស៊ីអ៊ីវ ទុកផ្អាប់ ១ម៉ោង ។
៣- ទើបយកទៅអាំងលើចង្រ្កានធ្យូង ដោយប្រើភ្លើងតិចៗ ល្មមរហូតដល់ឆ្អិនល្អ ទាំងសងខាង ហើយហាន់ជាចំណិតស្តើងៗ ល្មមមាត់ សំរាប់ទទួលទានជាមួយ ទឹកជ្រលក់



របៀបធ្វើទឹកជ្រលក់
១- ម្ទេសម៉ត់ ១ស្លាបព្រាកាហ្វេ , អង្ករលីងបុកអោយម៉ត់ ១ស្លាបព្រាកាហ្វេ , ស្លឹកខ្ទឹមហាន់ល្អិត ១ស្លាបព្រាកាហ្វេ​ , ទឹកត្រី ២ស្លាបព្រាបាយ , ទឹកក្រូចឆ្មារ​២ ស្លាបព្រាបាយ
២- លាយគ្រឿងទាំងអស់ចូលគ្នាជាការស្រេច ។
យោបល់ចំពោះអត្ថបទនេះ

No comments:

Post a Comment