ត្រីទីឡាព្យ៉ាចៀន ស្រូបទឹកប៉េងប៉ោះ

គ្រឿងផ្សំ
ត្រី ប៉េងប៉ោះ ជីវ៉ាន់ស៊ុយ ប៉េងប៉ោះ ប្រេងឆា ខ្ទឹមស ទឹកត្រី បីចេង
វិធីធ្វើ
១- ត្រីទីឡាព្យ៉ា ធ្វើអោយស្អាត ប្រឡាក់ជាមួយប៊ីចេង ផ្អាប់ទុកមួយរយៈពេលខ្លី ។​ខ្ទឹមសបកសំបកចោល ហាន់ជាចំណិត ជីវ៉ាន់ស៊ុយបេះលាងអោយស្អាត ។​ប៉េងប៉ោះលាងអោយស្អាតរួចទុកអោយស្ងួតទឹក ។
២- ចាក់ប្រេងចូលខ្ទះដុតអោយក្តៅ បំពងខ្ទឹមអោយឈ្ងុយដាក់ត្រីចូល​ ចៀនវាអោយឡើងពណ៌កន្លាត ទាំងសងខាង ចូកត្រីចេញដាក់ដោយឡែក ។
៣- ចាក់ប្រេងចូលខ្ទះក្តៅម្តងទៀត ចាក់ប៉េងប៉ោះ ដែលបានចិញ្រ្ចាំអោយល្អិតចូល ចាក់ទឹកត្រីបន្តិច ប៊ីចេង ។ ដាក់ត្រីទីឡាព្យ៉ាចៀនរួចចូលខ្ទះ ចាក់ទឹកប៉េងប៉ោះពីលើ ដុតភ្លើងតិចៗ ត្រឡប់ត្រីអោយជ្រាបសព្វសាច់ដុតភ្លើងតិចៗ ត្រឡប់ត្រីអោយ ជ្រាបសព្វសាច់ ដុតភ្លើងតិចៗ ក្នុងរយៈពេល ៥-៧នាទី គឺជាការរួចស្រេច ។ រៀបហូប ត្រូវស្រូបទឹកប៉េងប៉ោះចូលចានរោយជីវ៉ាន់ស៊ុយថែមពីលើទៀត ។
យោបល់ចំពោះអត្ថបទនេះ

No comments:

Post a Comment