1.ស្ថានភាពទូទៅ
វិធីសាស្ត្រក្នុងការដាំដំណាំឪឡឹក
មានដំណាំយកផ្លែជាច្រើនប្រភេទដែលស្ថិតក្រុមបន្លែផង
និងជាដំណាំហូបផ្លែផងដែរ ដូចជា ដំណាំឪឡឹកជាដើម វាត្រូវបរិភោគផ្លែខ្ចីៗ
ក្នុងតំបន់ប្រទេសក្រីក្រមួយចំនួន ដែលមិនសម្បូរបន្លែ ប៉ុន្តែដោយឡែកប្រទេសភាគច្រើនគេតែងតែបរិភោគផ្លែឪឡឹកទុំជាបង្អែមហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងស្ទើរពេញពិភពលោក។
ការនិយមចូលចិត្តបរិភោគ
ដោយយោងទៅលើរសជាតិ និងសារធាតុផ្សេងៗសម្រាប់ទ្រទ្រង់រាងកាយដូចក្នុងតារាងអាហារូបត្ថម្ភ។
តារាងអាហារូបត្ថម្ភក្នុងទម្ងន់ ១០០ ក្រាម ទទួលបាន។
១០០ ផ្លែទុំ
|
ទឹក
|
ថាមពល
|
ប្រូតេអ៊ីន
|
ប្រេង
|
វីតាមីន B
|
វីតាមីន C
|
Ca
|
Fe
|
ខ្នាត
|
ក្រាម
|
គីឡូ
|
ក្រាម
|
ក្រាម
|
មីលីក្រាម
|
មីលីក្រាម
|
មីលីក្រាម
|
មីលីក្រាម
|
បរិភោគបាន
|
95
|
3.3
|
0.2
|
0.2
|
0.04
|
1
|
11
|
7.9
|
២.១.ការជ្រើសរើសពូជ
នៅក្នុងការដាំដុះពូជជាកត្តាយ៉ាងសំខាន់ចម្បងជាងគេ
ហើយមានជាច្រើនប្រភេទ មានពូជស្រាល កណ្ដាល និងធ្ងន់
ពូជទាំងនេះមិនអាចសមស្របនឹងអាកាសធាតុត្រជាក់ ពូជខ្លះសមស្របនឹងអាកាសធាតុក្ដៅ
សុទ្ធសឹងជាពូជកូនកាត់ មិនអាចយកគ្រាប់មកទុកបន្តពូជបានឡើយ
ព្រោះវាត្រូវបានផលិតដោយក្រុមហ៊ុនជាច្រើនលើពិភពលោក។ ប៉ុន្តែក្នុងនោះពូជដែលផលិតដោយក្រុមហ៊ុនអាស៊ី
ដូចជា ប្រទេសថៃ ភាគច្រើនអាចដុះលូតលាស់ល្អក្នុងប្រទេសកម្ពុជាយើង ដោយឡែកពូជប្រពៃណីដែលធ្លាប់ដាំដុះក្នុងតំបន់ជុំវិញទន្លេសាប
មុនសម័យសង្រ្គាមត្រូវផុតពូជទាំងស្រុង ជាពិសេសនៅតំបន់ព្រំប្រទល់ ខេត្តកំពង់ធំ
និងខេត្តសៀមរាប (កំពង់ឃ្លាំង ដំដែក កំពង់ចិន វាលក្រោម)។
២.ការជ្រើសរើសនិងការរៀបចំដី
ការជ្រើសរើសដីៈ ដើម្បីឲ្យការដាំដុះទទួលបានជោគជ័យល្អ
គេត្រូវជ្រើសរើសដី
ដោយផ្អែកតាមលក្ខខណ្ឌដូចតទៅៈ
ប្រភេទដីល្បប់ ដីល្បាយខ្សាច់ ដីក្រហមជើងភ្នំ ដីខ្មៅខ្ពង់រាប ដែលមានជីជាតិល្អ
ស្រទាប់ការដាំដុះជ្រៅជ្រាបទឹកបានរហ័សដែលមាន Ph ចាប់ពី ៥ ទៅ ៦.៨
ជាមធ្យម។ ជាពិសេសគឺមិនត្រូវយកដីដែលដាំដំណាំអម្បូរ ត្រសក់ ននោង ល្ពៅ ម្រះ ឃ្លោក
ពីរដូវមុនមកដាំឪឡឹកឡើយ ហើយម៉្យាងទៀតវាមិនឆ្លើយតបទៅលើប្រភេទ ដីឥដ្ឋខ្លាំងឡើយ ដែលហៅថាដីឥដ្ឋ
(Glay soil)។
ការរៀបចំដី
ដំបូងត្រូវរាស់យកកាកសំណល់ផ្សេងៗនិងស្មៅចង្រៃចេញពីចំការឲ្យស្អាត
បន្ទាប់មកភ្ជួរដីហាលឲ្យបានយូរថ្ងៃបន្តិច ព្រោះធ្វើឲ្យដីស្ងួត
អាចជួយសម្លាប់សត្វល្អិតនិងពពួកសត្វចង្រៃផ្សេងៗទៀតបាន។ បន្ទាប់មករាស់បំបែកដីឲ្យម៉ត់និងកៀរដីឲ្យស្មើរ។
ការភ្ជួរដីនិងការរាស់ដីត្រូវធ្វើឡើងឲ្យបានចំនួនចាប់ពី 2 – 3 ដង ធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់។ ក្រោយពីភ្ជួរនិងរាស់រួចហើយ
ត្រូវលើករងដោយន័ង្គលគោ ត្រាក់ទ័រ គោយន្ត ឬដោយចបឲ្យមានទទឹងរងប្រវែង 1.5 ម៉ែត្រ និងកំពស់រងចាប់ពី 25 – 30 សង់ទីម៉ែត្រ
បន្ទាប់ប្រើជីសរីរាង្គគីមី ចំនួន 100 គ.ក. លើផ្ទៃដីចំនួន 1
ហិកតា។ ក្រោយមកពូនរងលុបជីឲ្យបានជិតកៀរឲ្យស្មើរ
ហើយគ្របចំបើងឬគ្របកៅស៊ូ (កៅស៊ូសំរាប់គ្របដីដាំដំណាំ) ឲ្យជិតទើបធ្វើការដាំដុះបាន។