ការត្រៀមដី
-ការភ្ជួរដីត្រូវភ្ជួរយ៉ាងតិច 2
ដង ត្រូវភ្ជួរនៅពេលដីមានសំណើម ហើយត្រូវភ្ជួរជំរៅ 20-50 សង់ទីម៉ែត្រ ដោយភ្ជួរលើករង ចន្លោះពីរងមួយទៅរងមួយ ប្រវែង 1 -1.50 ម៉ែត្រ។
ការដាំប្រភេទមួយជួរ
-ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1.40
– 1.50 ម៉ែត្រ (សំរាប់ប្រម៉ាស៊ីនកាត់)។
- ចន្លោះពីជួរមួយទៅជួរមួយ មានប្រវែងពី 1
– 1.30 ម៉ែត្រ (សំរាប់មនុស្សកាត់)។
ការដាក់ដើមពូជដើម្បីដាំ
-ត្រូវដាក់ដើមពូជអំពៅទាំងដើមចូលក្នុងរង តំរៀបជាជួរ រួចហើយកាប់ដើមពូជដែលតំរៀបក្នុងរងជា 3 - 4 កំណាត់ រួចហើយលុបដីកំរាស់ពី 3 - 5 សង់ទីម៉ែត្រ។
ការដាំប្រភេទពីរជួរ
-ចន្លោះជួរគូរវាងពី 20
- 30 សង់ទីម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយទៀតមានប្រវែងពី
1.2 – 1.4 ម៉ែត្រ ប្រសិនបើដាំត្រូវរង់ចាំទឹកភ្លៀង (រដូវក្ដៅ) ត្រូវលើករងដាំ ហើយត្រូវប្រញាប់លប់ដីជាបន្ទាន់ គឺដើម្បីជួយរក្សានៅសំណើមរបស់ដី ហើយត្រូវលុបដីឲ្យបានកំរាស់ 5 សង់ទីម៉ែត្រ។
ពូជ
|
ប្រភេទ
|
ទ្រង់ទ្រាយគុម្ព
|
ការដួលរលំ
|
ការចេញផ្កា
|
អាយុការប្រមូលផល (ខែ)
|
តោន/ 1 ហិកតា
|
កំពស់ (សង់ទីម៉ែត្រ)
|
ខេ 84 – 200
|
គល់ស្លឹកពណ៌ត្នោតលាយពណ៌ស្លាទុំ
|
តូចចង្អៀត
|
អត់ដួល
|
មធ្យម
|
|
94 – 112
|
290 – 300
|
អ៊ូថង 3
|
ធាងស្លឹកពណ៌ខៀវលាយស្វាយ
|
តូចចង្អៀត
|
អត់ដួល
|
តូច
|
|
100 – 112
|
250 – 280
|
ខេ 88 – 92
|
ធុនមធ្យម គល់ស្លឹកពណ៌ខៀវលាយត្នោត
|
ធំទូលាយ
|
ងាយដួល
|
តូច
|
|
100 – 112
|
290 – 300
|
អ៊ូថង 1
|
ប៉ោងកណ្ដាល
|
ទូលាយ
|
អត់ដួល
|
មធ្យម
|
|
94 – 112
|
290 – 300
|
អេប 156
|
បណ្ដូលត្រង់ ស្លឹកតូចពណ៌ខៀវចាស់
|
តូចចង្អៀត
|
អត់ដួល
|
តូច
|
|
81 – 112
|
250 – 280
|
ខេ 90 – 77
|
ស្លឹកតូចពណ៌ខៀវចាស់
ធាងមានជាតិជ័រច្រើន
|
ធំទូលាយ
|
អត់ដួល
|
អត់ចេញផ្កា
|
|
100 – 119
|
270 – 290
|
ខេ 76 – 4
|
ថ្នាំងភ្នែកចេញមើលឃើញច្បាស់ល្អ ដើមពណ៌លឿង
|
ទូលាយ
|
ងាយដួល
|
មធ្យម
|
|
100 – 119
|
280 – 300
|
អ៊ូថង 4
|
មានរោមតាមស្លឹកច្រើន
|
ទូលាយ
|
មធ្យម
|
តូច
|
|
81 – 100
|
250 – 280
|
ខនកែន 1
|
គ្រប់ស្លឹកពណ៌ខៀវចាស់
|
តូចចង្អៀត
|
អត់ដួល
|
តូច
|
|
81 - 100
|
250 - 280
|
ការត្រៀមពូជអំពៅសំរាប់ដាំ
-ត្រូវជ្រើសរើសមើលកំណាត់ពូជឲ្យបានល្អ
គឺដើមដែលថ្លោស ដោយមានអាយុចាប់ពី 8 – 10 ខែ គឺអំពៅដែលទើបដាំថ្មីមានដើមថ្លោសធំ
មានភ្នែកល្អហើយគ្មានរោគ និងសត្វល្អិតមកយាយីទៀតផង។
-ត្រូវជ្រើសដើមដែលមានភ្នែកល្អ
មានសំបក(ធាង) ព័ទ្ធជិតដើម ការពារកុំឲ្យភ្នែករបស់អំពៅស្វិត លុះដល់ពេលដាំទើបបកចេញ។
-កំណាត់ពូជអំពៅដែលកាប់ដាំត្រូវមានភ្នែកពី
2 – 3 ឬអាចយកទៅកប់ទាំងដើមដោយមិនបាច់កាប់ក៏បាន។
ពូជអំពៅដែលគេនិយមដាំ
-ជាទូទៅនៅពេលកសិករដាំអំពៅលើកទី 1 ក្រោយពីការកាប់ប្រមូលផលរួច គេអាចទុកគល់វាបន្តទៀតបាន
តាមធម្មតាអាចទុកគល់វាបានរហូតដល់ទៅ 2 ឆ្នាំ ប្រមូលផលបាន 3 ដង ទើបភ្ជួរដីដាំសាជាថ្មី។
-ពូជដែលកសិករនិយមដាំភាគច្រើនមានកំពស់ពី 250 – 300 សង់ទីម៉ែត្រ ដើមឈរត្រង់ អត់ដួល
ងាយស្រួលសកសំបក (ធាង) ធន់នឹងកំដៅថ្ងៃ ចេញផ្កាតូច មធ្យម អាយុនៃការប្រមូលផលចាប់ពី
10 – 13 ខែ ហើយអាចទទួលផលបានចាប់ពី 81- 119 តោនក្នុងមួយហិកតា ហើយជាតិផ្អែម (ស្ករ) ចាប់ពី 11 – 17 ស៊ីស៊ីអេស (11 – 17 CCS) ។
វិធីត្រាំដើមពូជអំពៅ
-ប្រើសាន់ខៃតូសាន 20 ml.
-ប្រើសាន់ហ៊ីរ៉ូ 20
ml.
-លាយជាមួយទឹក 20 លីត្រ យកមកបាញ់ឬស្រោចឲ្យសព្វលើដើមពូជ ទុកចោលប្រហែលពី 20 – 30 នាទី រួចយកទៅដាំ។
ការដាំអំពៅ
-ការដាំដោយប្រើកំលាំងមនុស្ស គឺក្រោយពីភ្ជួរដីលើករងហើយត្រូវយកពូជអំពៅមកដាក់តំរៀបដាំ
រួចហើយកាយដីលុបកប់ប្រហែលពី 3 – 5 សង់ទីម៉ែត្រ។
-ការដាំដោយប្រើគ្រឿងម៉ាស៊ីន គឺអាចជួយកាត់បន្ថយកំលាំងពលកម្មតាំងតែលើករង
កាប់ដើមពូជ ដាក់ជី ជ្រលក់ថ្នាំ លុបដី សរុបរួមគ្នាតែម្ដង
អាចដាំអំពៅបានក្នុងមួយថ្ងៃចាប់ពី 1 – 2 ហិកតា
ប៉ុន្តែមុនដំបូងយើងត្រូវភ្ជួរដី និងពង្រាបដីឲ្យបានល្អជាមុនសិន។
ការដាក់ជីជំរុញគល់អំពៅចាស់
-ផលចំណេញរបស់កសិករអាស្រ័យទៅលើអ្នកដាំអំពៅ
អាចប្រមូលផលបានច្រើនលើក ហើយទិន្នផលមិនស្រុតចុះ ដោយពុំចំបាច់ចំណាយទិញពូជ
ថ្លៃភ្ជួរដី និងថ្លៃដាំ ទាំងអស់នេះហើយកសិករត្រូវតែយកចិត្តទុកដាក់មើលថែទាំគល់អំពៅចាស់របស់ខ្លួនដែលកាប់រួច
(ពូជ) ឲ្យបានល្អ នៅពេលដែលទទួលផលទើបអាចសមតាមបំណងដែលបានគិតទុក។
រយៈពេលនៃការជំរុញគល់អំពៅ
-ក្រោយពីការកាប់អំពៅរួច
ត្រូវប្រញាប់ប្រញាល់កាប់គល់អំពៅឲ្យនៅស្មើរដី (ឬសចូលក្នុងដី) ជាបន្ទាន់ក្នុងរយៈពេល 15
ថ្ងៃ ប្រសិនបើកាប់អំពៅឲ្យដល់ដីបានទើបល្អ
ពៅព្រោះវាអាចដុះបានស្មើរៗគ្នា ហើយកូនអំពៅដែលដុះចេញពីក្នុងដី ថ្លោសធំ ហើយរឹងមាំជាងកូនអំពៅដែលដុះចេញពីគល់ដែលនៅលើដី។
-ត្រូវភ្ជួរដីឲ្យបានម៉ដ្ឋល្អ 1 – 2 ដង
នៅតាមចន្លោះជួរពុំចាំបាច់ដុតស្លឹកចោល
ពីព្រោះម៉ាស៊ីនភ្ជួរដីអាចជួយកំទេចស្លឹកអំពៅឲ្យម៉ដ្ឋបានហើយ
អាចជួយធ្វើឲ្យវាក្លាយជាជី និងជួយរក្សាជាតិសំណើមរបស់ដី និងជួយកាត់បន្ថយកំដៅថ្ងៃ
និងជួយការពារសត្វល្អិត
ដែលចូលមកបំផ្លាញអំពៅនៅក្នុងចន្លោះពេលដែលអំពៅទើបចេញពន្លកតូចៗ។
-ត្រូវដាក់ជីអំពៅក្នុងកម្រិត 250 – 500
គីឡូក្រាម ក្នុង 1 ហិកតា រួចហើយត្រូវភ្ជួរដីលុបជី
(ប្រើប្រភេទជីសរីរាង្គគីមី)។
ការថែទាំអំពៅក្រោយពេលដាំរួច
-ក្រោយពីដាំរួចបាន 15 ថ្ងៃ ឬមិនលើសពី 20
ថ្ងៃ អំពៅចាប់ផ្ដើមដុះអស់ ប៉ុន្តែប្រសិនបើលើសពីមួយខែ
អំពៅមិនទាន់ដុះ គួយកពូជអំពៅមកជុសជាបន្ទាន់ ព្រោះនៅពេលនេះដីមានជាតិសំណើមគ្រប់គ្រាន់។
នៅចន្លោះពេលអំពៅមានអាយុចាប់ពី 3 – 4 ខែ
គឺជាពេលដែលអំពៅកំពង់រីកលូតលាស់នោះ ត្រូវប្រយ័ត្នកុំឲ្យខ្វះទឹក។ ចំនួនដើមក្នុង 1
ហិកតា គឺប្រមាណចាប់ពី 62,250 – 75,000 ដើម។
ការដាក់ជីផ្នែកដីសំរាប់អំបៅ
លើកទី 1 លើកទី 2 លើកទី 3
ដាក់ជីទ្រាប់បាត អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 5 ខែ
(125-250
គីឡូក្រាម) 125
គីឡូក្រាម) (125 គីឡូក្រាម)
ការបាញ់ជីទឹកជំនួយដើមនិងស្លឹកសំរាប់អំពៅ
លើកទី 1 លើកទី
2 លើកទី 3
អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 2 ខែ អំពៅមានអាយុ 3 ខែ
ការរីកលូតលាស់
-រយៈពេលដុះ (Germination Phase) ក្រោយពេលដាំរួចប្រមាណចាប់ពី 2 – 3 សប្ដាហ៍។
-រយៈពេលបែកគុម្ព (Tillering Phase)
អាយុប្រមាណចាប់ពី 1.5 ខែឡើងទៅ (យូរបំផុតនៅចន្លោះពី 2.5 – 4 ខែ)
ពន្លកដែលដុះចេញមកទាំងអស់នៅចន្លោះពេលបែកគុម្ព
គឺអាចនៅសល់ត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះរហូតដល់ប្រមូលផល។
-រយៈពេលរីកលូតលាស់ (Stalk Cognation Phase) គឺជាពេលដែលអំពៅកំពុងពង្រីកដើមនិងកំពស់របស់ដើមយ៉ាងលឿនបំផុត។
អាយុប្រមាណចាប់ពី 3 – 4 ខែ រហូតដល់អាយុប្រមាណចាប់ពី 7 – 8 ខែ
ក្រោយពីការរីកលូតលាស់និងចាប់ផ្ដើមថយចុះជាលំដាប់
ពីព្រោះជាពេលដែលអំពៅចាប់ផ្ដើមបង្កើនជាតិផ្អែម (ជាតិស្ករ)។
-រយៈពេលអំពៅចាស់ (Maturity and Ripening Phase) កម្រិតនៃការរីកលូតលាស់ចុះយ៉ាងខ្លាំងពីព្រោះជាពេលដែលមានជាតិស្ករច្រើន។
ទីផ្សារអំពៅមាន
2 ប្រភេទ
1.មើលតាមទម្ងន់
2.មើលតាមគុណភាព ឬស្ទង់គុណភាព (CCS) ឬស្ទង់គុណភាពស្ករ (CCS= Commercial Cane Sugar) គុណភាពដូចជាអំពៅមាន
CCS 10 បានន័យថា អំពៅមានទម្ងន់ធ្ងន់ (មួយតោនអាចផលិតស្ករបាន
100 គីឡូក្រាម) បើរោងចក្រមានប្រសិទ្ធភាព 100 ភាគរយ។
ការប្រៀបធៀបឬសអំពៅ
3 រដូវកាល
ជាមួយឬសអំពៅរបស់កសិករដែលគាត់ដាំតាមទំលាប់ចាស់
អំពៅលូតលាស់ជាប្រចាំនៅតាមឬស
ទាំង 3 រដូវកាល គឺសាកសមគ្រប់រដូវកាល គល់អំពៅរឹងមាំ សង្កេតមើលថ្នាំងនិងដើមវែងល្អជានិច្ច
តាំងពីគល់រហូតដល់ចុង ប្រសិនបើអំពៅមានកំពស់ ប្រហែលជា 2 ម៉ែត្រ។
(រូប)
រាក់.......................................................................15
សង់ទីម៉ែត្រ (រដូវវស្សា)
ឬសមធ្យម............................................................30
សង់ទីម៉ែត្រ (រដូវរងា)
ឬសជ្រៅ...............................................................40
សង់ទីម៉ែត្រ (រដូវប្រាំង)
វិធីរបស់កសិករដាំអំពៅបែបទូទៅ
អំពៅរីកលូតលាស់នៅចន្លោះពេលដែលដីមានជាតិសំណើម
15 សង់ទីម៉ែត្រ (រដូវវស្សា) ប្រសិនបើដីស្ងួតនោះអំពៅចាប់ផ្ដើមអន់ថយ យើងអាចសង្កេតឃើញថា
ពេលអំពៅជួបប្រទះនៅភាពរាំងស្ងួត យើងឃើញថ្នាំងនិងសាច់អំពៅចាប់ផ្ដើមរួញខ្លី។
(រូប)
រាក់.......................................................................
ឬសមធ្យម............................................................
ឬសជ្រៅ...............................................................
ការប្រើជីគ្រាប់និងជីទឹកសំរាប់ផ្ទៃដីដាំអំពៅក្នុង
1 ហិកតា
ប្រើជីសរីរាង្គគីមី
|
ដាក់ជីទ្រាប់បាត
|
125 – 250 គីឡូក្រាម
|
10 បាវ
|
ដាក់ជីលើកទី 2
|
125 គីឡូក្រាម
|
||
ដាក់ជីលើកទី 3
|
125 គីឡូក្រាម
|
||
ជីទឹកអូលីហ្គើមើ
|
ត្រាំដើមពូជនិងបាញ់ជំនួយ
|
500 ml
|
|
ជីទឹកខេលេត
|
ត្រាំដើមពូជនិងបាញ់ជំនួយ
|
1,000 ml
|
-ប្រើសាន់ខៃតូសាន 20 ml.
-ប្រើសាន់ហ៊ីរ៉ូ 20 ml.
-លាយជាមួយទឹល
20 លីត្រ ប្រើបាញ់ឲ្យសព្វដើមនិងស្លឹក
បញ្ជាក់: ត្រូវតែបាញ់ជំនួយដើមនិងស្លឹក ចំនួន 3 ដង
លើកទី
1: អំពៅអាយុបាន 1 ខែ
លើកទី
2: អំពៅអាយុបាន 2 ខែ
លើកទី
3: អំពៅអាយុបាន 3 ខែ
រូបមន្តក្នុងការដាំអំពៅ
ចន្លោះរយៈពេលនៃការដាំអំពៅ
-ហាមអំពៅដាច់ទឹកហួសពី
20 ថ្ងៃ ជាប់ៗគ្នាឡើងទៅ (គ្មានភ្លៀងធ្លាក់)។
-កំចាត់ពពួស្មៅនៅក្នុងខែ
2,4 និង 6 ពពួកស្មៅទាំងនេះមកដណ្ដើមអាហាររបស់អំពៅ
-ប្រជីសរីរាង្គទឹកបាញ់ក្នុង
1 ខែម្ដង រហូតដល់ពេលប្រមូលផល ដោយប្រើក្នុងកម្រិត 2 លីត្រក្នុងផ្ទៃដី 16 អា
អំពៅត្រូវការទឹកសំរាប់ចិញ្ចឹមដើម
-ខែទី 1 –
4 អំពៅត្រូវការទឹក 6,400 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
និងពន្លឺថ្ងៃគ្រប់គ្រាន់
-ខែទី 5 –
8 អំពៅត្រូវការទឹក 8,000 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
-ខែទី 9 –
12 អំពៅត្រូវការទឹក 3,200 លីត្រ / ក្នុង 1 ថ្ងៃ / ក្នុងមួយហិកតា
រយៈពេលនៃការលូតលាស់របស់អំពៅ
-អាយុចាប់ពី 1 – 2 ខែ កូនអំពៅដែលនៅតូចលូតលាស់មានកំពស់ទៅដល់
12 cm.
-អាយុចាប់ពី 2 – 4 ខែ អំពៅបែកគុម្ព មានកំពស់ទៅដល់ 52 cm.
-អាយុចាប់ពី 5 – 8 ខែ ពេលអំពៅយឺតថ្នាំង ធំលឿនបំផុត 5 mm/ថ្ងៃ មានកំពស់ទៅដល់ 200 cm.
-អាយុចាប់ពី 9 – 12 ខែ រយៈពេលបង្កើតជាតិស្ករ ធំធាត់ 4.5 mm/ថ្ងៃ មានកំពស់ទៅដល់ 240 cm.
-នៅខែទី 13 អំពៅចាស់ (ចាប់ផ្ដើមប្រមូលផល) អំពៅមានកំពស់ 320
cm.
No comments:
Post a Comment