ទស្សនាវដ្តី Oeko-Test នៅប្រទេសអាល្លឺម៉ង់បានធ្វើតេស្តថ្នាំបំបាត់ក្អក ចំនួន៥១ប្រភេទ ដោយរកឃើញថា មានថ្នាំប្រភេទខ្លះ គ្មានប្រសិទ្ឋិភាពក្នុងការព្យាបាលរោគ ហើយមាន៣ប្រភេទ ដែលមានសារធាតុ Dibutthy phtalat (DBP) ដែលគេសង្ស័យថា វាអាចធ្វើអោយទារករលូតមុនពេលកំណត់ ។
ប្រការដែលគួរចៀសវៀង គឺថ្នាំកែរោគក្អកប្រភេទខ្លាំង ព្រោះវាសារធាតុខ្លះ ក្នុងថ្នាំកែរោគក្អក អាចធ្វើអោយប៉ះពាល់ ដល់អ្នកប្រើប្រាស់ ។ដូច្នេះបើទទួលទានថ្នាំបំបាត់ក្អក ដែលមានគុណភាពខ្លាំង គឺត្រូវប្រើតែក្នុងពេលចាំបាច់ប៉ុណ្ណោះ ដូចជាការឈឺ-ក ដោយសារស្លេស្ម ឬក្អក ខណៈគេងលក់ ។ អ្នកជំនាញណែនាំថា ប្រសិនបើមានអាការ ក្អកស្ងួតក៏គួរទទួលទានថ្នាំបំបាត់ក្អក មិនដូច្នេះទេ វាអាចធ្វើអោយស្លេស្មកកស្ទះ ក្នុងបំពង់ខ្យល់ អាចអោយមេរោគបាត់តេរី កកផ្តុំ បង្កអោយកើតអាការរលាកសួត ។
បច្ចុប្បន្ន មានថ្នាំកែក្អកចំនួន៨ប្រភេទ ដែលមានប្រសិទ្ឋភាពជាងគេ ចំណែកថ្នាំឈ្មោះ Tussafug Dragees គ្មានគុណភាពគ្រប់គ្រាន់ទេ ព្រោះមានសារធាតុពណ៌ Erythrosin ដែលគេសង្ស័យថា បណ្តាលអោយរងប្រតិកម្ម និងបំផ្លាញក្រពេញទីរ៉ូអ៊ីដ ។អ្នកជំនាញការបានណែនាំអោយបន្ថយស្លេស្មដោយខ្លួនឯង ដោយការពិសាតែរុក្ខឩសថ (ដូចជាផ្កាកេកហួយ) មួយថ្ងៃ៣លីត្រ ឬឆ្ពុងមុខជាមួយចំហាយទឹក ក៏បានផលដូចគ្នា ។ក្រៅពីនេះ ការហាត់ប្រាណក្នុងកន្លែងដែលមាន អាកាសធាតុបរិសុទ្ឋ ក៏ជួយបន្ថយអាការក្អកបានដែរ ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment