បង្កង ក្នុងខេត្ដ តាកែវល្បីល្បាញទូទាំងប្រទេសកម្ពុជាប្រជាពលរដ្ឋចូលចិត្តព្រោះថាជាបង្កងធម្មជាតិទឹកសាបមានរសជាតិគ្មានបង្កងខេត្ដផ្សេងៗមកប្រៀបផ្ទឹមបានឡើយ។តែបច្ចុប្បន្ននេះបើទិញបង្កងធម្មជាតិខេត្ដតាកែវប្រយត្ន័ប៉ះបង្កងសេះហោះមកពីវៀតណាម ។
ជុំវិញបង្កងខេត្ដតាកែវក្លែងក្លាយ ក្រុមឈ្មួញអ្នករកស៊ីទិញលក់បង្កងបាននាំគ្នានាំបង្កងពីប្រទេសវៀតណាមចូលតាម ច្រកបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបុរី និងតាមច្រកកំពង់ក្រសាំង ក្នុងស្រុកបុរី ជលសា ។ មូលហេតុដែលក្រុមឈ្មួញខិល ខូចខ្លះនាំបង្កងពីប្រទេសវៀតណាមដោយ សារបង្កងវៀតណាមមានតម្លៃថោក ជាងបង្កងខ្មែរតែគ្មានរសជាតិនោះទេ ។បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែនតាមច្រក់ខាងលើបានឱ្យដឹងថា ក្រុមឈ្មួញខ្មែរបានសហ ការគ្នាជាមួយក្រុមឈ្មួញជនជាតិវៀតណាមយកបង្កងមកបន្លំលក់ឱ្យប្រជាពលរដ្ឋខ្មែរថាជាបង្កងធម្មជាតិខេត្ដតាកែវ ដោយក្រុមឈ្មួញទាំងនេះចំណេញបាន ប្រាក់ទ្វេមួយជា២ ។
សូមបញ្ជាក់ថា បង្កងធម្ម ជាតិក្នុងខេត្ដតាកែវ១គីឡូក្រាមលក់ចែញមាន តម្លៃ១៥ម៉ឺនរៀលសម្រាប់បង្កងប្រភេទ លេខ១ បើប្រភេទលេខ២តម្លៃ១៣ម៉ឺន រៀលហើយ ។ បើតាមប្រភពពីអ្នករកស៊ីឲ្យដឹងថាបង្កងវៀតណាម ប្រភេទលេខ១មានតម្លៃតែ៤ម៉ឺនរៀល ប៉ុណ្ណោះដូច្នេះហើយជាឱកាសសម្រាប់ ក្រុមឈ្មួញយកបង្កងវៀតណាមមកលាយ ជាមួយបង្កងខ្មែរថាជាបង្កងធម្មជាតិខេត្ដតាកែបោកប្រាស់ប្រជាពលរដ្ឋដោយ ចំណេញប្រាក់កប់ពពក ។ជុំវិញករណីខាងលើលោក អ៊ូ និត នាយសង្កាត់រដ្ឋបាលជលផលស្រុកអង្គរបុរីបានឱ្យដឹងថា លោកនៅមិនទាន់ទទួល បានព័ត៌មានថាមានបង្កងនាំចូលពីប្រទេស វៀតណាមនៅឡើយលោកបន្ដទៀតថា បើមានការនាំចូលបង្កងពីប្រទេសវៀតចូលមកពិតមែនគឺវាខុសច្បាប់ ។
អាជីវករលក់បង្កងក្នុងស្រុកបានសម្ដែង ការសោកស្ដាយចំពោះឈ្មួញទុច្ចរិតមួយ ចំនួនដែលបានឃុបឃិតជាមួយឈ្មួញ វៀតណាមនាំបង្កចូលមកពីប្រទេសវៀត ណាមដែលធ្វើឱ្យប៉ះពាល់ការលក់ដូរ របស់ពួកគាត់ ពិសេសរសជាតិបង្កង ខ្មែរដ៏ឆ្ងាញ់គ្មាន២ពីរ ។ អាជីវករលក់បង្កងត្រឹមត្រូវបាន សំណូមពរឱ្យមន្ដ្រីជលផល និងសមត្ថ កិច្ចពាក់ព័ន្ធពិនិត្យមើលចំពោះឈ្មួញរក ស៊ីលក់បង្កងក្លែងក្លាយនាំចូលពីក្រៅ ប្រទេសនេះផង បើមិនដូច្នោះទេបង្កង របស់ខ្មែរនៅក្នុងខេត្ដតាកែវប្រាកដជា លែងមានកេរ្ដិ៍ឈ្មោះ រសជាតិឆ្ងាញ់ទៀតជាមិនខាន៕
មតិយោបល់អត្ថបទនេះ
No comments:
Post a Comment