បន្លែដែលទិញមក កុំទាន់លាងទឹកទាំងអស់ អោយសោះត្រូវបែងចែក ចំពោះតែចំណែកដែលល្មមប្រើប្រាស់បានហើយ ព្រោះចំណែកដែលនៅសល់ ត្រូវយកទៅ ទុកប្រើនៅគ្រាបន្តបន្ទាប់ទៀត ដោយទាញឬក្តិចស្លឹកចាស់ចេញ ។ ប្រសិនបើបន្លែមានឬស ចូរកុំកាត់ឬសចោលអោយសោះ ។រុំបន្លែដោយក្រណាត់សស្តើង ឬស្លឹកចេក ហើយយកទៅក្លាស្សេក្នុងទូទឹកកក ឬទូក្លាស្សេ បន្លែ
នឹងនៅតែស្រស់បានយូរ រហូតដល់ទៅ ៤-៥ថ្ងៃ ។ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកចង់អោយបន្លែនោះ ផ្តល់វីតាមីនច្រើននោះ ចូរកុំទិញមកទុកច្រើនថ្ងៃពេក យកល្អគួរទិញក្នុងកម្រិតសមល្មមសម្រាប់តែមួយថ្ងៃ ២ថ្ងៃបានហើយ ៕
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment