អ្នកដែលចូលចិត្តផឹកទឹកដោះគោ ជាប់ជាប្រចាំដឹងឬទេថា វាអាចជាមូលហេតុមួយសំខាន់ ដែលធ្វើអោយកើតរោគមុនលើផ្ទៃមុខ ។
ក្រុមអ្នកស្រាវជ្រាវ ប្រចាំនៅសាកលវិទ្យាល័យហាវាត ក្នុងប្រទេសសហរដ្ឋអាមេរិក បានធ្វើការដាស់តឿន ដល់យុវវ័យទាំងស្រីប្រុសថា អោយមានការប្រុងប្រយ័ត្នក្នុងការផឹកទឹកដោះគោ ហើយបើសិនអត់ពុំបាន គួរផឹកអោយតិចចុះ ព្រោះវាអាចជាមូលហេតុ សំខាន់មួយក្នុងការកើតរោគមុន ។
ក្នុងការសាកល្បង កាលពីមុនមកគេបានរកឃើញដែរថា ការទទួលទានស្ករសូកូឡា នឹងដំឡូងបារាំងចៀនស្រួយ នាំអោយកើតរោគឡើងមុនផងដែរ ។
ក្រុមអ្នកស្រាវជ្រាវបាន បញ្ផាក់ថា ក្នុងការសាកល្បងលើក្មេងជំទង់ ដែលអោយពួកគេទទួលទានទឹកដោះគោ ក្នុងមួយថ្ងៃ ៤៧៥សេសេ ក្នុងចំណលមនេះ ស្ទើរតែជាងពាក់កណ្តាលកើតមានអាការៈរោគមុនលើផ្ទៃមុខ ។
ពួកក្រុមអ្នកស្រាវជ្រាវទាំងនេះអះអាងថា ការស្រាវជ្រាវបង្ហាញច្បាស់ថា ទឹកដោះគោមានពាក់ព័ន្ឋនាំអោយកើតរោគមុន ហើយជាពិសេសអ័រម៉ូន លូតលាស់នឹងអ័រម៉ូនភេទក្នុងទឹកដោះគោ វាមានចំណែកសំខាន់ក្នុងការជំរុញ អោយកើតមានមុននេះឡើង ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment