ប្រភេទអេក្រង់ផ្លាស្មា (Plasma) : យកបន្ទះ Microfiber ឬក្រណាត់កូតុង (Cotton) ស្ងួត ជូតសម្អាត ប៉ុន្តែបើចាំបាច់ អាចយកក្រណាត់នោះ ជ្រលក់ទឹកអោយសើមបន្តិច ឬអាចលាយទឹកខ្មេះ បន្តិចផងក៏បាន ទើបអាចកម្ចាត់ស្នាមប្រឡាក់អស់ ។
ប្រភេទអេក្រង់អិលស៊ីឌី (LCD): ជូតដោយបន្ទះ Microfiber ឬក្រណាត់កូតុងស្ងួតជាមុនសិន បន្ទាប់មក យកក្រណាត់ជ្រលក់ទឹក អោយសើមបន្តិច ជូងវាអោយបានច្រើនសា ។
ម្យ៉ាងទៀត អាចលាយទឹកខ្មេះ ក្នុងទឹកនោះបន្តិចផងក៏បានដែរ ដើម្បីអោយងាយស្រួល ក្នុងការកម្ចាត់ស្នាមប្រឡាក់ ។ក្រោយពេលជូតដោយក្រណាត់ សើមរួច ត្រូវយកក្រណាត់ស្ងួត ជូតលើកញ្ចក់នោះ មួយសាទៀត ដើម្បីអោយវាឆាប់ស្ងួត ។ មុននឹងបើកភ្លើងមើល ត្រូវ រង់ចាំអោយកញ្ចក់ស្ងួតល្អសិន ហើយមិនត្រូវចុចសង្កត់ធ្ងន់ៗ នៅលើកញ្ចក់ទេ ព្រោះនាំអោយខូចគុណភាពកញ្ចក់ និងរូបភាព ។
ប្រភេទអេក្រង់ធម្មតា : កញ្ចក់ទូរទស្សន៍ស៊េរីចាស់ៗ យើងអាចសម្អាតបាន ដោយប្រើត្រឹមតែទឹកថ្នាំសម្រាប់ជូតកញ្ចក់ និងក្រដាសជូតមាត់ធម្មតា ។ប៉ុន្តែចំពោះ កញ្ចក់ទូរទស្សន៍ស៊េរីថ្មីដូចសព្វថ្ងៃនេះវិញ ស្រោបដោយសារធាតុ ពិសេស ដូច្នេះហើយ ទើបវាងាយប្រឡាក់ ឬឆ្នូត ។ ប៉ុន្តែបើមិនដឹងថា អេក្រង់ទូរទស្សន៍របស់អ្នក ជាកញ្ចក់ប្រភេទណាទេ គួរធ្វើការជូតសម្អាតវា ដោយក្រណាត់ទន់ៗ ឬក្រដាសអនាម័យ ដែលសើមបន្តិចៗ ទើបមិនមានបញ្ហា ៕
(ដកស្រង់ចេញពីទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៧)
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment