អង្កការសុខភាព និងថ្នាំនៅបរទេស បានដាស់តឿនថា នៅពេលកើតអាការគ្រុនផ្តាសាយធំ អ្នកជំងឺ មិនគួរលេបថ្នាំអាស្ពឺរីន (Aspirin) ដើម្បីព្យាបាលអាការនេះឡើយ ព្រោះថ្នាំអាស្ពឺរីន ជាប្រភេទថ្នាំអង់ទីប៊ីយ៉ូទិក សម្រាប់សម្លាប់មេរោគបាក់តេរី តែប៉ុណ្ណោះ ។រីឯជំងឺផ្តាសាយធំ បណ្តាលមកពីវីរុស ដែលថ្នាំអាស្ពីរីន មិនអាចសម្លាប់បាន ហើយបើប្រើទៅវាអាចអោយបាក់តេរី នៃជំងឺផ្តាសាយស៊ាំនឹងថ្នាំ។ ម្យ៉ាងទៀត ថ្នាំអាស្ពីរីន អាចបង្កផលប៉ះពាល់ដល់ថ្លើម និងធ្វើអោយខួរក្បាលហើម ប្រកាច់ សន្លប់និងអាចបាត់បង់ជីវិតទៀតផង ជាពិសេស គឺក្មេងអាយុក្រោម ១៨ឆ្នាំ រួមទាំងស្ត្រីដែលបំបៅដោះកូន ហាមប្រើថ្នាំអាស្ពីរីនជាដាច់ខាត ។ ជំងឺផ្តាសាយធំ មិនត្រឹមហាមប្រើ តែថ្នាំអាស្ពីរីន ប៉ុណ្ណោះទេ សូម្បីតែថ្នាំប៉េនីស៊ីលីន (Penicillin), អំពីស៊ីលលីន (Ampicillin),អាម៉ុលស៊ីលីន (Amoxicillin) ក៏ហាមប្រើដែរ ។
វិធីព្យាបាលជំងឺផ្តាសាយធំ ដោយខ្លូនឯង គឺពិសាទឹកក្តៅឩណ្ឌៗ បានច្រើន ហើយសម្រាកអោយបានគ្រប់គ្រាន់ ។ឯវិធីការពារទុកជាមុន គឺហាត់ប្រាណ និងពិសាទឹកអោយច្រើន និងមិនត្រូវប៉ះពាល់សំបោរ ទឹកមាត់ ឬស្លេស របស់អ្នកជំងឺផ្តាសាយឡើយ ហើយត្រូវថែខ្លួនអោយមានកម្តៅឩណ្ឌៗ ទើបអាចៀសផុតពីជំងឺនេះបាន ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment