តាមការស្រាវជ្រាវ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ថីបរទេសមួយ អោយដឹងថា ស្រ្តីដែលចង់បានរូបរាងខ្ពស់ស្អាត ដូចតារាបង្ហាញម៉ូដ តែចូលចិត្តពិសាទឹកក្រូចដប ឬកំប៉ុង ប្រភេទដែលគ្មានស្ករ អាចខកបំណងដោយសារទឹក្រូចប្រភេទនោះ គ្មានសារធាតុអាហារអ្វីឡើយ ក្រៅពីទឹក និងហ្គាស នៅពេលពិសាទៅ អាចធ្វើអោយឆ្អល់ពោះ មិនចង៉ទទួលទានអាហារ នាំអោយរាងកាយទទួលបានជីវជាតិអាហារ មិនគ្រប់គ្រាន់។
ក្រៅពីនេះ ទឹកក្រូច នៅមានអាស៊ីដកាបូនិក ដែលធ្វើអោយរាងកាយ បញ្ចេញជាតិកាល់ស្យូម (Calcium) ដែលជាសារធាតុសំខាន់ ក្នុងការសាងឆ្អឹង និងកម្ពស់ ចេញពីរាងកាយ ធ្វើអោយស្រីៗ ដែលកំពុងស្ថិតនៅវ័យលូតលាស់ ធំធាត់ទាំងឡាយ លែងដកកម្ពស់ ឬធ្វើអោយខ្លួនទាប ដោយមិនដឹងខ្លួន ...៕
(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៩)
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment