តាមការស្រាវជ្រាវ អោយដឹងថា មនុស្សដែលទទួលទានអាហារប្រភេទម្សៅ និងស្ករច្រើនមានអត្រាប្រឈមនឹង ការកើតជំងឺទឹកនោមផ្អែម បន្ថែមឡើង២៨% ខណៈដែលមនុស្សដែលទទួលទាននំប៉័ងធ្វើពីម្សៅ ខាត់អោយស គុយទាវ បាយ អង្ករសម្រឹត ដែលខាត់អោយស ឬអាហារប្រភេទម្សៅខាត់អោយស មានអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម បន្ថែមឡើង ៧៨%។
ដូច្នេះ ដើម្បីបន្ថយអត្រាប្រឈម នឹងជំងឺទឹកនោមផ្អែម អ្នកទាំងឡាយ ត្រូវផ្លាស់ប្តូទម្លាប់ទទួលទានដូចតទៅនេះ :
- ជំនូសអោយការទទួលទាន នំប៉័ង គុយទាវ មី បាយ ដែលធ្វើពីអង្ករ ឬម្សៅដែលខាត់អោយសនោះ គួរទទួលទានប្រភេទដែលធ្វើពីអង្ករ ឬម្សៅធម្មតា ដែលមិនបានឆ្លងកាត់ការសម្រឹត ឬខាត់អោយស ហើយត្រូវទទួលទានជាមួយ បន្លែ ផ្លែឈើ ដែលមិនផ្អែមខ្លាំង ដើម្បីអោយជាតិកាកសរសៃ (Fiber) ចូលទៅរារាំងការបឺត ស្រូបយកជាតិស្ករ ។
- ផ្អាកទទួលទានផ្លែឈើ ដែលមានរសជាតិផ្អែមខ្លាំង ដូចជាទុរេន ,មៀន, គូលែន,ឡុងកុង ។ល។
- ទទួលទាន អាហារប្រភេទសណ្តែកអោយបានច្រើន ដូចជា សណ្តែកដី សណ្តែកខៀវ ...ព្រោះសណ្តែក មានជាតិកាកសរសៃអាហារ (Fiber) ប្រភេទរលាយ ក្នុងទឹកខ្ពស់ ជួយអោយការបឺតស្រូវជាតិស្ករ យឺតឡើង ។
- ព្យាយាមហាត់ប្រាណជាប្រចាំ ដើម្បីអោយរាងកាយ ធ្វើការដុតបំផ្លាញ ថាមពល បានល្អឡើង ៕
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment