ប្រសិនបើកូនតូចអ្នក ត្រូវឃ្មុំ ,ឳម៉ាល់, តាឳ ឬស្រាំងទិចអ្នកត្រូវ :
១- ប្រញាប់ជោះយកទ្រនិចចេញ ដោយប្រើរន្ឋកូនសោ សង្កត់ត្រង់កន្លែងទ្រនិចនោះ រួចយកតង្កៀបដកពុកមាត់ ចាប់ទាញទ្រនិចនោះចេញ ។ ប៉ុន្តែហាមប្រើម្រាមដៃច្របាច់ចេញដាច់ខាត ព្រោះអាចធ្វើអោយថង់ទឹកពិស បែកធ្វើអោយឈឺ រលាកផ្សា កាន់តែខ្លាំង។
២- ប្រសិនបើមិនហ៊ានជោះទ្រនិចវាចេញទេ សាកប្រើសំឡីជ្រលក់ទឹកខ្មេះបិទបរិវេណដែលត្រូវសត្វល្អិតទិច ដើម្បីជួយបន្សាបជាតិពិស ។

៣- សម្អាតរបួសដោយសំឡីជ្រលក់ទឹកស្អាតជាតិពិស ។
៤- ប្រសិនបើមានអាការហើម ត្រូវស្អំទឹកកក ឬទឹកត្រជាក់ ប៉ុន្តែករណីឈឺខ្លាំងគួរនាំកូនទៅជួបគ្រូពេទ្យ ។
៥- ប្រសិនត្រូវឃ្មុំ ឳម៉ាល់ ស្រាំងទិចម្តងច្រើនមេ អ្នកដែលមានប្រតិកម្មខ្លាំងក្លា អាចពិបាក ដកដង្ហើម សំឡេងស្អក សម្ពាធឈាមទាប ហើយអាចបាត់បង់ជីវិតបាន គួរនាំកូនទៅជួបគ្រូពេទ្យ ៕
No comments:
Post a Comment