មូលហេតុក្បាលពោះបែកសង្វារ : មកពីស្បែកបរិវេណនោះ រីកមាឌ (យឺត)ខ្លាំង ទាំងក្នុងសភាពធម្មតា និងដោយការកើតជំងឺ ដូចជាស្ត្រីមានគភ៌, ស្ត្រីបំបៅដោះកូន, អ្នកដែលធាត់លឿនពេក, វ័យជំទង់ (ចន្លោះពីអាយុ ៩ទៅ ១៣ឆ្នាំ) មានបម្រែបម្រួល នៃការរីកធំធាត់យ៉ាងឆាប់រហ័ស ,កើតជំងឺទឹកនោមផ្អែម , ការប្រើប្រាស់ថ្នាំដែលមានធាតុផ្សំ របស់ស្តេរ៉ូអ៊ីដ (Steroid) យូរពេក និងអ្នកកើតជំងឺ Cushing''s និង Marfan Syndromes ។
វិធីព្យាបាល :
ចំពោះស្ត្រីមានគត៌ អាចការពារការបែកសង្វាពោះ ដោយលាបឡេ ថែស្បែកជាប្រចាំ នៅបរិវេណក្បាលពោះ តាំងពីទើបមានគភ៌ ។ចំណែកអ្នកធាត់វិញ នៅពេលសម្រកទម្ងន់ សង្វាពោះ ក៏ចុះថយទៅតាមនោះដែរ ។ប្រការសំខាន់ មិនគួរប្រើថ្នាំស្តេរ៉ូអ៊ីដ ញឹកញាប់ បន្តបន្ទាប់គ្នា យូរពេកឡើយ ហើយក៏ត្រូវស្ថិតក្រោមការថែទាំ ព្យាបាលពីគ្រូពេទ្យផងដែរ ទើបមានសុវត្តិភាព ។
ការថែទាំ
ដើម្បីកែបញ្ហាបែកសង្វាពោះ គួរប្រើថ្នាំសម្រាប់លាប ដែលផ្សំឡើងដោយអាស៊ីដវីតាមីន A ដូចជា Tretinoin អាចជួយអោយអាការ ប្រសើរឡើង និងត្រូវទទួលទានអាហារ អោយបានគ្រប់ទាំង៥ក្រុម ហាត់ប្រាណ អោយបានជាប់ជាប្រចាំ ទើបសុខភាពរាងកាយបានល្អ មាំមួន ពិសេស ត្រូវលាបឡេបំប៉នស្បែក ជាប្រចាំ ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment