សម្ភារប្រើប្រាស់ក្នុងផ្ទះបាយ ដែលផលិតពីឈើដូចជា ជ្រញ់ ចាន ស្លាបព្រាឈើ ជាដើម ត្រូវលាងដោយទឹកក្តៅ លាយជាមួយទឹកថ្នាំលាងចាន និងលាងដោយទឹកក្តៅមួយសាទៀត សឹមហាលសំដិលអោយស្ងួត ។ មិនត្រូវត្រាំវាក្នុងទឹកយូរពេកទេ អាចនាំអោយដុះផ្សិត ឬប្រេះបែក ។
ដុសលាងជ្រុញដោយអេប៉ុង ឬច្រាសរោមទន់ៗ ថ្មីៗ ដើម្បីការពារកុំអោយមេរោគជាប់នៅ តាមស្នាមប្រេះបែក ឬស្នាមមុខកាំបិតនៅលើជ្រញ់ ឆ្លងចូលទៅក្នុងចំណីអាហារ ។
ដើម្បីកម្ចាត់ស្នាមប្រឡាក់ ចូរយកក្រូចឆ្មារ ពុះជា២ ហើយជូតដុសអោយសព្វជ្រញ់ ព្រោះជាតិជូររបស់ក្រូចឆ្មារ អាចជួយអោយជ្រញ់ឈើ សបាន និងសម្លាប់មេរោគទៀតផង ។
រៀងរាល់ ៦ខែម្តង ត្រូវយកប្រេងឆា លាបអោយសព្វលើជ្រញ់ឈើ ទុកចោលមួយយប់ ដើម្បីការពារ កុំអោយឈើស្ងួត ប្រេះបែក ប៉ុន្តែ មិនត្រូវលាបច្រើនពេកទេ ៕
(ដកស្រង់ចេញពីទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៧)
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment