កត្តាដែលនាំអោយសក់ជ្រុះញឹកញាប់ដោយមិនដឹងមូលហេតុច្បាស់លាស់រួមមានដូចជា :
- សក់ជ្រុះពីតំណពូជ ដែលជាមូលហេតុជួបញឹកញាប់បំផុត និងអាចមានអាការៈជ្រុះកើតឡើងតាំងពីយុវវ័យ ។អាការបែបនេះ ការព្យាបាលអោយជាដាច់មានលក្ខណៈលំបាក ហេតុដូច្នេះគួរទទួលការព្យាបាល ពីគ្រូពេទ្យជំនាញជាការប្រសើរបំផុត ។
- សក់ជ្រុះពីការកើតរោគជំងឺ និងរោគប្រភេទខ្លះដូចជារោគក្រពេញទីរ៉ូអ៊ីដ (Thyroid) ឬការខ្វះសារជាតិអាហារប្រភេទមួយចំនួន ជាពិសេសប្រូតេអ៊ីន និងធាតុដែកដែលចាំបាច់ចំពោះការលូតលាស់របស់សរសៃសក់ ។
- សក់ជ្រុះពីការតានតឹងផ្លូវចិត្តដែលអាការៈនេះជ្រុះជាកញ្ចុំៗ ប៉ុន្តែនៅពេលបាត់ភាពតានតឹងអាការៈសក់ជ្រុះនឹងបាត់ទៅវិញ ។
- ការប្រើប្រាស់គ្រឿងសម្អាង និងការថែទាំសក់មិនត្រូវវិធីដូចជាការប្រើប្រាស់សារជាតិគីមីលើសរសៃច្រើនខ្លាំងពេកដូចជាលាបសក់ ហាយឡាយសក់ ទាញសរសៃសក់ ឬអ៊ុតសក៊ដែលបង្កអោយសរសៃសក់ទន់ជ្រាយនិងឆាប់បាក់ខូចងាយ ។ក្រៅពីនេះការរឹបសរសៃសក់អោយណែនជាប់ជាប្រចាំជាមូលហេតុបណ្តាលអោយសក់ជ្រុះដូចគ្នាដូចជា ចងកន្ទុយសេះ ឬសក់ក្រងជាដើម។
- ការសិតសក់ញឹកញាប់ខ្លាំងពេកក៏ងាយបង្ករការខូចខាតដល់សរសៃសក់ដែរ ជាពិសេសពេលដែលសរសៃសក់ទទឹក ព្រោះវាផុតស្រួយជាងពេលសក់ស្ងួត ។ដូច្នេះរាល់ការជូតត្រដុសសរសៃសក់ខ្លាំងៗ ដោយកន្សែង ក្រមាពោះគោឬក្រាសធ្មេញច្រើនសិតទាញសរសៃសក់ ខណៈពេលដែលសក់សើមគួរធ្វើជាលក្ខណៈថ្នមៗ និងប្រុងប្រយ័ត្ន។
- សក់ជ្រុះពីមេរោគដែលធ្វើអោយស្បែកក្បាលរបកឬរលាករហូតសរសៃសក់ជ្រុះ ។ហេតុដូច្នេះគួរប្រញាប់ធ្វើការព្យាបាលជាបន្ទាន់ ។
សក់ជ្រុះពីការប្រើប្រាស់ថ្នាំប្រភេទខ្លះដូចជាថ្នាំព្យាបាលសន្លាក់ ថ្នាំបំបាត់អាការៈអារម្មណ៏តានតឹង ថ្នាំសម្រាប់រោគបេះដូង ថ្នាំជំងឺលើសឈាម ថ្នាំពន្យាកំណើតប្រភេទខ្លះ និងរួមទាំងការបានទទួលវីតាមីន A ច្រើនលើសពីតម្រូវការចាំបាច់របស់រាងកាយ ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment