រាជធានីភ្នំពេញ ៖ មានអ្នកជំនាន់ក្រោយមួយចំនួនបានជ្រើសរើសយកបទចំរៀងរបស់លោកកែវ សារ៉ាត់ មកច្រៀងឡើងវិញ ហើយមានអ្នកខ្លះមានទឹកដមសម្លេងប្រហាក់ប្រហែលលោក ជាក់ស្ដែង គឺលោកប៊ុន លី ជាអ្នកចំរៀងនៅក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញតែម្ដង ។
លោកប៊ុន លី អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ ។ លោកបានមករាជធានីភ្នំពេញ ចាប់អាជីពជាអ្នកចំរៀងនៅតាមភោជនីយដ្ឋាន ហើយនិយមជ្រើសរើសយកបទចំរៀងរបស់លោក កែវ សារ៉ាត់ មកច្រៀងបំពេអារម្មណ៍ប្រិយមិត្ដអ្នកស្ដាប់។ សូម្បីតែលោកចូលរួមច្រៀងក្នុងកម្មវិធីប្រគំតន្ដ្រីចុងសប្ដាហ៍របស់ស្ថានីយ ទូរទស្សន៍ក៏លោកជ្រើសរើសបទរបស់លោក កែវ សារ៉ាត់ មកច្រៀងដែរ ។ បើគេស្ដាប់ឮតែសំនៀងរបស់លោកប៊ុន លី មិនបានឃើញរូបផ្ទាល់ គេប្រហែលជាច្រឡំថាជា សម្លេងរបស់លោកកែវ សារ៉ាត់មិនខាន។ នៅពេលបានដឹងថាជាសំនៀងរបស់លោក គេកោតសរសើរថា លោកពិតជាមានទឹកដមសម្លេងពីរោះរណ្ដំចិត្ដប្រហាក់ប្រហែលនឹងលោកកែវ សារ៉ាត់ មែន ។ Visit here for more information on best Keo Sarath Old Song Karaoke.
លោកប៊ុន លី ឱ្យដឹងថា លោកមានឪពុកម្ដាយជាអ្នកភ្លេងបុរាណ ដូច្នេះហើយធ្វើឱ្យលោកមាននិស្ស័យស្រឡាញ់ចូលចិត្ដសិល្បៈដែរ ។ លោកមានបងប្អូន៧នាក់ ក្នុងនោះប្រុស៤នាក់ ចំណែកលោកជាកូនពៅ ។ ដោយសារជីវភាពអ្នកស្រែមានការលំបាកខ្វះខាត នៅឆ្នាំ១៩៩៤ លោកបានចាកចេញពីឪពុកម្ដាយនិងស្រុកកំណើតដោយបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩មករាជធានីភ្នំពេញ ចូលហាត់រៀនច្រៀងនៅក្លឹបសិល្បៈមួយរយៈពេល៣ខែ ។ បន្ទាប់មកលោកចាប់អាជីពជាអ្នកចំរៀងនៅក្នុងភោជនីយដ្ឋានសំនៀងរាត្រី ក្រោយមកប្ដូរទៅច្រៀងនៅភោជនីយដ្ឋានវណ្ណនីវិញ ។
ក្នុងរយៈពេលជាង១០ឆ្នាំមកហើយ ទោះបីលោកមិនមានកេរ្ដិ៍ឈ្មោះល្បីក៏ដោយ ក៏លោកមានឱកាសឡើងច្រៀងជាកិត្ដិយសក្នុងកម្មវិធីប្រគំតន្ដ្រីចុងសប្ដាហ៍តាមស្ថានីយ ទូរទស្សន៍នានា ព្រមទាំងធ្លាប់ថតសម្លេងចូលស៊ីឌីឱ្យផលិតកម្មក្រៅប្រទេសមួយដោយគេតម្រូវឱ្យលោកច្រៀងបទលោកកែវ សារ៉ាត់ ឡើងវិញ។
លោកប៊ុន លី និយាយថា លោកចេះច្រៀងបទលោកកែវ សារ៉ាត់ ប្រមាណជិត ១០០បទឯណោះ ហើយមានប្រិយមិត្ដទស្សនិកជនកោតសរសើរថា លោកមានទឹក ដមសម្លេងប្រហាក់ប្រហែលលោកលោក កែវ សារ៉ាត់ ៕
No comments:
Post a Comment