គ្រឿងផ្សំ
លៀស មាន់ ស្លឹកខ្ទឹម អំបិល ខ្ទឹមស បីចេង ស្រា
វិធីធ្វើ
១- សាច់មាន់ ១ចំហៀង , លៀស ៣០០ក្រាម , ខ្ញីបន្ទះ, ខ្ទឹមសន្លឹក ១ដើម
អំបិល ១ស្លាបព្រាកាហ្វេកន្លះ , ម្យ៉ៅស៊ុប កន្លះស្លាបព្រាបាយ និងស្រា កន្លះស្លាបព្រាបាយ ។
២- ត្រូវកាប់សាច់មាន់ ជាដុំៗ និងដាក់ស្រុសក្នុងទឹកក្តៅបន្តិច ទើបស្រង់ចេញ ត្រូវត្រាំ លៀស នឹងទឹកអំបិល អោយបានយូរបន្តិច រួចហើយស្រង់ចេញ ទើបយកទៅជម្រះនឹង ទឹកធម្មតា ដើម្បីអោយអស់ជាតិដី ។
៣- ប្រើទឹក ៥ កូនចានចង្កឹះ ដាក់សាច់មាន់ ខ្ញីបន្ទះ និងខ្ទឹមសន្លឹក។ ដំបូងត្រូវប្រើភ្លើងខ្លាំងដាំអោយពុះ រួចហើយទើបប្រើភ្លើងតិចៗ រំងាស់ក្នុងរយះពេល ៣០នាទី៕
៤- ចាក់លៀសរំងាស់ជាមួយគ្នា រំងាស់រហូតដល់លៀសហាមាត់អស់ ទើបបង់់អំបិល , ម្យ៉ៅស៊ុប និងស្រាចូល រួចហើយដួសដាក់ ចានទុកជាការស្រេច ។
កំណត់សំគាល់ផ្សេងៗ
ទឹកពុះរំងាស់បន្តិច ទើបថែមទឹកចូល ព្រមទាំងដុតភ្លើង អោយខ្លាំងរំងាស់ទាល់តែពុះ រួចហើយទើប ប្រើភ្លើងតិចៗរំងាស់បន្តទៀត ។ ធ្វើយ៉ាងនេះ ទើបទឹកស៊ុបមាន ឱជារសឈ្ងុយឆ្ងាញ់
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment