វិធីខាងក្រោមនេះ អាចនឹងជួយធ្វើអោយការហាត់ប្រាណរបស់អ្នកបានទទួលលទ្ឋផលឆាប់រហ័យឡើង :
+ ពេលអាវ៉ង់ត្រូវដាក់ដៃទាំង២នៅត្រង់ក្រោមស្មា ហើយពេលធ្វើចលនាទម្លាក់ដងខ្លួនចុះ អោយកៀបដើមដៃទាំងសងខាងចូលមករកដងខ្លួន រហូតដល់កែងដៃប៉ះជាមួយសាច់បរិវេណចំហៀងទ្រូង ។
លំហាត់ប្រាណនេះ អាចជួយដុតបំផ្លាញជាតិខ្លាញ់បរិវេណត្រង់ដើមដៃ និងស្មាបានច្រើនឡើង ។
+ ពេលហែលទឹកអោយសណ្តូកបោះដៃ ទៅអោយឆ្ងាយបំផុត និងត្រូវលើកកែងដៃខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន ។
វិធីបញ្ចុះទម្ងន់ដោយការទទួលទានបន្លែ ផ្លែឈើអាចទទួលបានលទ្ឋផលឆាប់រហ័សក៏ពិតមែន ប៉ុន្តែសារជាតិដែលរាងកាយបានបាត់បង់ទៅនោះ មិនមែនត្រឹមតែខ្លាញ់ទេ សូម្បីតែសាច់ដុំរបស់យើងក៏ទទួលរងការប៉ះទង្គិចដែរ ។
សម្រាប់ក្រុមមនុស្សដែលកាត់បន្ថយការទទួលទានអាហារពួកប្រូតេអ៊ីនដើម្បីបញ្ចុះទម្ងន់ ហើយបែរមកទទួលទានតែបន្លែ គឺមិនសូវមានរាងកាយរឹងមាំឡើយ ព្រោះប្រូតេអ៊ីនជាសារជាតិអាហារដែលរាងកាយ ត្រូវការប្រើប្រាស់ជាចាំបាច់យ៉ាងច្រើន ដើម្បីពង្រឹងដល់សាច់ដុំនិងជាលិកាផ្សេងៗ ។
វិធីល្អបំផុតក្នុងការបញ្ចុះទម្ងន់គឺត្រូវទទួលទានអាហារទាំង៣ពេលនិងមានប្រូតេអ៊ីនលាយផ្សំជាមួយផង ។ត្រូវមានគោលការណ៏ច្បាស់លាស់ក្នុងការទទួលទានប្រូតេអ៊ីន ដូចជាពេលព្រឹកត្រូវទទួលទានសាច់សត្វក្នុងបរិមាណស្មើ ១/២នៃបាតដៃខ្លួនឯង អាហារថ្ងៃត្រង់ស្មើ ៣/៤ នៃបាតដៃនិងចំណែកពេលល្ងាចត្រូវទទួលទានប្រូតេអ៊ីនដោយសាច់សត្វប៉ុនបាតដៃខ្លួនឯងជាដើម ។
ចំពោះអ្នកដែលចង់ទទួលទានសាច់សត្វ ប៉ុន្តែខ្លាចសារជាតិខ្លាញ់ក៏អាចបែមកទទួលទានទឹកដោះគោ ឬតៅហ៊ូជំនួសវិញក៏បាន ។បើធ្វើបែបនេះបានការបញ្ចុះទម្ងន់ អាចជួយអោយស្បែកស្រស់ថ្លា និងរាងកាយរឹងមាំទៀតផង ។
សើចក៏ជួយបញ្ចុះទម្ងន់
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សម្រាប់អ្នកខ្ផិលក្នុងការហាត់ប្រាណគេអាច ធ្វើការផ្លាស់ប្តូវិធីមកសើចអោយញឹកញាប់ គឺក្នុង១ថ្ងៃអោយបាន១៥នាទី អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុង១ឆ្នាំបានរហូតដល់ ២,២៥គីឡូក្រាម ។ការសើចក្រៅពីជួយបញ្ចុះទម្ងន់នេះចេញវានូវអោយរាងកាយស្រស់ថ្លា និងមានសុខភាពរឹងមាំផង ៕
+ ប្រើឩបករណ៍ទំនើបញ័ររញ្ផួយបំបាត់ជាតិខ្លាញ់ចេញពីខ្លួន ដែលធ្វើបានទាំងត្រគាក ស្មា ក្បាលពោះ កំភួនដៃ កំភួនជើង ភ្លៅ ...។
ចង់ស្គមកុំអោយខ្វះប្រូតេអ៊ីន
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment