អ្នកចូលចិត្តពិសាផ្កាស្ពៃប្រូកខូលី (broccoli) ឬហៅថាខាត់ណាអាមេរិកាំងដែលកំពុងសម្បូរលក់លើទីផ្សាបច្ចុប្បន្ននេះ ដឹងឬទេថាវាមានចំណែកយ៉ាងសំខាន់មួយក្នុងការជួយទប់ស្កាត់ និងបំបាត់រោគអាល់ហ្សេមែរ (Alxheimer) ឬរោគភ្លេចភ្លាំង។
ក្រុមអ្នកស្រាវជ្រាវប្រចាំសកលវិទ្យាល័យឃីងខលលេក ក្នុងក្រុងឡុងដ៏បានអោយដឹងថា មានប្រភេទបន្លែនិងផ្លែឈើ៥ប្រភេទដែលមានសារជាតិពិសេសអាចជួយបំបាត់រោគភ្លេចភ្លាំងបាន គឺ
ផ្កាស្ពៃប្រូខូលី ដំឡូងបារាំង ក្រូច ផ្លែប៉ោម និងមើមឆៃថាវ ។សម្រាប់ក្នុងចំណោមបន្លែផ្លែឈើទាំងនេះ ផ្កាប្រូខូលីមានសារជាតិបំបាត់រោគភ្លេចភ្លាំងខ្ពស់ជាតគេ ។
អ្នកស្រាវជ្រាវម្នាក់និយាយថា ស្ពៃប្រូខូលីក្រៅពីជួយបំបាត់រោគភ្លេចភ្លាំងនៅពេលឈានចូលវ័យចំណាស់ហើយ អាហារប្រភេទនេះនៅជួយអោយរាងកាយរឹងមាំ និងទប់ស្កាត់រោគមួយចំនួនទៀតផង ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment