អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក បានរកឃើញថា សារធាតុប្រូអែនថូសៃអានិឌីន ដែលមាននៅក្នុងទឹកទំពាំងបាយជូរ អាចជួយក្នុងការព្យាបាលរបួសអោយជាសះស្បើយ ឆាប់រហ័យឡើង ។ការពិសោធន៍នេះ បានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដោយការយកសារធាតុប្រភេទនេះ មកធ្វើការសាកល្បង ប្រៀបធៀបជាមួយកណ្តុរដែលមានរបួសមួយក្រុម ឯកណ្តុរមួយក្រុមទៀត មានរបួសដូចគ្នា តែមិនបានទទួលសារធាតុនេះទេ ។លទ្ឋផលបានបង្ហាញថា ស្នាមរបួសរបស់កណ្តុរក្នុងក្រុមដែលបានទទួល ការ
ព្យាបាលដោយសារធាតុប្រូអែនថូសៃអានិឌីន ឆាប់ជាសះស្បើយជាងកណ្តុរដែលមិនបានទទួលការព្យាបាល ។
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment