បេតាខារ៉ូទីន គឺជាជីវជាតិអាហារ ដែលផ្តល់វីតាមីន A មានគុណប្រយោជន៍ចំពោះរាងកាយ ។ប្រភពអាហារដែលសម្បូរទៅដោយបេតាខារ៉ូទីននេះ ប្រទះឃើញច្រើនបំផុតនៅក្នុងបន្លែ ដែលមានពណ៌លឿង លឿងទុំ និងបន្ឡែស្លឹកបៃតង ដោយសារធាតុនេះ នឹងផ្លាស់ប្តូរជាវីតាមីន A សម្រាប់ប្រើប្រាស់ចាំបាច់ ក្នុងរាងកាយតែប៉ុណ្ណោះ ។នៅពេលដែលសារធាតុបេតាខារ៉ូទីន មានច្រើនហួ
សហេតុពេក និងធ្វើអោយពណ៌ស្បែកតាមដៃ មានពណ៌រាងលឿងៗ ប៉ុន្តែកែវភ្នែកមិនមានពណ៌លឿង ដូចមនុស្សកើតជំងឺខាន់លឿងទេ ហើយអាការពណ៌លឿង ដែលបណ្តាលមកពីការទទួលសារធាតុបេតាខារ៉ូទីន ច្រើនពេកនោះ មិនបង្កអោយមានគ្រោះថ្នាក់ដល់រាងកាយទេ ព្រោះអាការដូចបានពោលមកនេះ នឹងរលាយបាត់ដោយខ្លួនឯង នៅពេលដែលបានទទួល សារធាតុបេតាខារ៉ូទីនតិចទៅៗ ៕ យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment