ពួកអ្នកវិទ្យាសាស្ត្រនៃមហាវិទ្យាល័យ Sao Paulo (ប្រេស៊ីល) បានរកឃើញថា បរិភោគចេកសម្បកខៀវ (ដូចជាចេកអំបូង ) ទោះបីស្ងោរក៏ដោយ ឬសារធាតុជាតិម្សៅចម្រាញ់ពីចេក គឺអាចកាត់បន្ថយគ្រោះថ្នាក់កើតពីទឹកនោមផ្អែមប្រភេទ ២ ។
ការសាកពិសោធន៍លើសត្វកណ្តុរ ក្នុងរយៈពេល ២៨ថ្ងៃ បាន
បង្ហាញអោយឃើញថា បរិមាណ insulin ដែលផលិតដោយក្រពេញខួរឆ្អឹងខ្នងបានថយ ចុះគួរអោយកត់សម្គាល់ ក្នុងក្រុមកណ្តុរ ដែលត្រូវបានអោយស៊ីចេកពណ៌ខៀវ ឬម្សៅចម្រាញ់ពីចេក ផ្តើមពីនោះ ជួយបន្ថយគ្រោះថ្នាក់ ជំងឺទឹកនោមផ្អែម ប្រភេទ២ ។ តាមពួកវិទ្យាសាស្ត្រ សារជាតិម្សៅ ក្នុងចេកសម្បកខៀវ មិនបានរំលាយ បណ្តាលអោយវាឡើងមេ នៅពោះវៀនធំ និងបំប្លែងទៅជាសារជាតិអាស៊ីត ទប់ស្កាត់ក្រពេញខួរឆ្អឹងខ្នងផលិត insulin ៕
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment