យោងតាមការសិក្សាស្រាវជ្រាវមួយ របស់អ្នកវិទ្យាសាស្ត្រអាមេរិកកាលពីពេលថ្មីៗ កន្លងមកបង្ហាញថា អ្នកមិនបានដេកមួយយប់អាច ប៉ះពាល់យ៉ាងធ្ងន់ដល់ខួរក្បាល ទោះបីជាអ្នកនោះមានសុខភាពល្អក៏ដោយ ។
ពេលដេកលក់ធ្វើអោយរាងកាយមនុស្ស និងខួរក្បាលមានលក្ខណៈល្អប្រសើរ ។តាមវេជ្ផបណ្ឌិតអាមេរិក មួយចំនួនអះអាងថា អ្នកមិនបានដេកមួយយប់ នឹងមានបញ្ហាជាប្រចាំ ចំពោះរាងកាយនិងសុខភាពសរសៃប្រាសាទ ។ តាមការសិក្សានោះរកឃើញថា ការធ្វើសកម្មភាពរបស់ខួរក្បាល ពេញមួយយប់ ឬអ្នកដែលមិនបានដេកពេញមួយយប់ប្រឈម មុខនឹងការកើតជំងឺសរសៃប្រសាទធ្ងន់ធ្ងរបំផុត ។
នៅក្នុងការសិក្សាស្រាវជ្រាវនោះ អ្នកវិទ្យាសាស្ត្រ បានស្នើសុំអោយអ្នកស្ម័គ្រចិត្តកុំដេកពេញមួយយប់ ។បន្ទាប់មកអ្នកវិទ្យាសាស្ត្រស្កែនពិនិត្យមើលខួរក្បាល អ្នកទាំងនោះ ឃើញថា ខួរក្បាលពួកគេមានការជាប់ពាក់ព័ន្ឋ ទៅនឹងការភ័យខ្លាច និងមានអារម្មណ៍ រវើរវាយច្រើន ៕
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment