នាយករដ្ឋមន្ត្រីថៃ លោកប្រាយុធ ចានអូចា នឹង ដឹកនាំគណៈប្រតិភូមួយក្រុមទៅ ម៉ាឡេស៊ីនៅថ្ងៃនេះ ដោយសេក្តី ពិស្តារនៃផែនការចរចាសន្តិភាព ជារបៀបវារៈកំពូល។
លោកនាយករដ្ឋមន្ត្រី បានថ្លែង ថា ក្រុមណាដែលចូលរួមក្នុងការចរចានេះ ពិតជាត្រូវបានទទួលយកដោយគ្រប់ភាគី ក្នុងនោះមានទាំងភាគីម៉ាឡេស៊ីផង។
អ្នកនាំពាក្យរដ្ឋាភិបាល លោកYongyuth Maiyalarp បាននិយាយពីថ្ងៃសៅរ៍ថា បំណងសំខាន់ នៃដំណើរនេះគឺ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសលើបញ្ហា ភាគខាងត្បូងថៃ ខណៈម៉ាឡេស៊ី បានសម្របសម្រួលការចរចាជាមួយរដ្ឋាភិបាលពីមុន។
យោងតាមលោក Yongyuth ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូរបស់លោកនឹង អញ្ជើញដល់ក្រុងគូឡាឡាំពួ នៅ ព្រឹកថ្ងៃចន្ទនេះ និងរៀបចំកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់និង បន្តដោយការពិភាក្សាជាមួយក្រុម ថៃ និងក្រុមអ្នកជំនួញ។
គណៈប្រតិភូរបស់លោកប្រាយុធ នឹងមានរដ្ឋមន្ត្រីការពារជាតិ លោក Prawit Wongsuwon រដ្ឋមន្ត្រីការបរទេសលោក Tana sak Patimapragorn ប្រមុខកងទ័ពលោកUdomdej Sitabutr ប្រធានក្រុមទីប្រឹក្សាកងទ័ព លោក Aksara Kerdpol អគ្គលេខាក្រុមប្រឹក្សាសន្តិសុខជាតិ លោកAnusit Kunakorn និងក្រុមមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកតំបន់ភាគខាងត្បូងថៃ។
កាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍ប្រាយុធ បាននិយាយថា លោក មិនទាន់បានតែងតាំងជាផ្លូវការ នៅឡើយ នូវប្រមុខអ្នកចរចាថ្មីសម្រាប់ការចរចាសន្តិភាពថ្មីនៅភាគខាងត្បូង។
ការពន្យារពេលនៃការតែងតាំងនេះ កើតឡើងចំពេលមានពាក្យចចាមអារ៉ាមថា ម៉ាឡេស៊ីពេញចិត្តឲ្យមានជនស៊ីវិលថៃ ជាប្រមុខចរចាជាង។
លោក ប្រាយុធ បាននិយាយ ថា រចនាសម្ព័ន្ធក្រុមថៃត្រូវបានបញ្ចប់ហើយ ប៉ុន្តែការចរចាដែលម៉ាឡេស៊ី គឺជាអ្នកសម្របសម្រួល គឺជាការចាំបាច់៕
No comments:
Post a Comment