គ្រឿងផ្សំ
ផ្លែជម្ពូ
វិធីធ្វើ
១- ផ្ឡែជម្ពូ ៤០០ក្រាម , ទឹកស្ករ ២/៣ពែង , អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ , ទឹកដាំពុះ ៣ពែង
២- លាងផ្លែជម្ពូ អោយស្អាត ពុះយកគ្រាប់ និងស្នូលក្នុងចេញ ហាន់ជាចំណិតតូចៗ
៣- ដាក់សាច់ជម្ពូ ក្នុងប្រដាប់កិនទឹកផ្លែឈើ ដាក់ទឹកដាំពុះ ទឹកស្ករ អំបិល ក្រឡុកអោយសព្វ
៤- ពេលពិសា ដួសទឹកកកដាក់កែវ ចាក់ទឹកជម្ពូ ចូល ៕
កំណត់សំគាល់ផ្សេងៗ
គុណប្រយោជន៍ផ្នែកអាហារ
ផ្លែជម្ពូ សម្បូរដោយជីវជាតិអាហារ ដូចជា ថាមពល ការបូអ៊ីដ្រាត វីតាមីន និងអំបិលរ៉ែ
គុណប្រយោជន័៍ផ្នែកឱសថ
ផ្លែជម្ពូ មានជីវជាតិអាហារចាំបាច់ដល់រាងកាយ ដូចជាវីតាមីន និងជីវជាតិរ៉ែប្រភេទផ្សេងៗ ជួយអោយសុខភាពល្អ បំបាត់ការស្រេកទឹក ត្រជាក់ក បន្ថយអាការក្អក បន្ថយស្លេស្ម ជួយរំលាយអាហារ ...៕
យោបល់ចំពោះអត្ថបទនេះ
No comments:
Post a Comment